ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកដែលមានតម្លៃសម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​សម្ដេច​ បង្ហាញ​ពី​រូបមួយសន្លឹក នូវកាយវិកាយដ៏គួរអោយចាប់អារម្មណ៍រវាងសម្តេចជាមួយនឹងសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ ។ សម្តេចតេជោ បានរំលឹកពីប្រវត្តិនៃរូបថតនេះ នៅឆ្នាំ១៩៩១នៅប្រទេសឥណ្ឌូណេស៊ី ជាជំនួបសំងាត់ ដែលជំរុញការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ ក្នុងសំណេរទាំងស្រុងថា ៖

«រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ ជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំនៅ ហ្សាកាតាថ្ងៃទី២ និងថ្ងៃទី៤ មិថុនា ១៩៩១ដែលបានព្រមព្រៀងគ្នាជាសម្ងាត់បាននាំមកនៅការជំរុញល្បឿននៃការស្វែងដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងប៉ារីស។ ខ្ញុំនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់ នោះនៅពេលវេលាសមស្រប» ៕

ដោយ៖ ស តារា


ចែករំលែក៖