ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនប៉ើងទៅផ្ទប់នឹងស្លាកប៉ាណូរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនប៉ើងក្រឡាប់ទៅផ្ទប់បង្គោលស្លាកប៉ាណូ បណ្តាលឲ្យបុរស៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកfortaner ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២-៧៩៧៧ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវបំបែកជាបួន ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញរថយន្តម៉ាកកាមរីពណ៌ឈាមជ្រូកពាក់ស្លាកលេខ (ឃ.៣៥៧២ ពភ២) បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនដូចគ្នា មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាកfortaner ពេញទំហឹងប៉ើងក្រឡាប់ទៅផ្ទប់បង្គោលស្លាកប៉ាណូ បណ្តាលឲ្យបុរស៣នាក់រងរបួសរថយន្តធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖