ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ។ មាគ៌ាជីវិតត្រូវឆ្លងកាត់ការសាកល្បងសព្វបែបយ៉ាង ទោះអ្នកណាថាអ្វីក៏ថាចុះ យើងត្រូវតែខិតខំប្រឹងប្រែង តស៊ូដើម្បីសម្រេចក្តីស្រមៃ  និងបំណងប្រាថ្នារបស់យើង ។ នេះជាការថ្លែង របស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបន្តថា,  កុំខ្លាចភាពបរាជ័យ ប្រសិនបើកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្រ្តី នោះប្អូនៗទាំងអស់គ្នាក៏អាចទទួលបានជោគជ័យ និងសម្រេចនូវក្ដីស្រមៃរបស់ខ្លួនបានដូចគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖