ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកតែងតាំងឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ប៉ូលខាងជើងផែនដី

ចែករំលែក៖

ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៦ខែសីហា បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតទទួលបន្ទុក ប៉ូលខាងជើងផែនដីដែលជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ប្រទេសមហាអំណាចនៅលើពិភពលោក មានអាមេរិក ចិន រុស្ស៊ីជាដើម។
តាមការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា តំបន់ប៉ូលខាងជើងផែនដីគឺជាតំបន់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដែលមានសារៈសំខាន់ចំពោះទីក្រុងវ៉ាស៊ីនតោន ។ ទីនោះគឺជាផលប្រយោជន៍របស់អាមរិកជាមួយសម្ព័ន្ធមិត្តនៅតំបន់ប៉ូលខាងជើង ផែនដី។ ប្រធានាធិបតីបៃឌិន បង្កើនតួនាទីសហប្រតិបត្តិការទទួលបន្ទុកប៉ូលខាងជើងផែនដី មានតំណែងជាឯកអគ្គរដ្ឋទុត។
នៅពេលនេះគេមិទាន់ដឹងថា មន្ត្រីរូបណាកាន់តំណែងខាងលើនោះឡើយ ។ គោលនយោបាយប៉ូលខាងជើងផែនដី គឺគ្រប់គ្រងដោយក្រសួងការបរទេស ក្នុងនោះមានលោក Derek Chollet ជាអ្នកទទួលខុសត្រូវ។
តាំងពីដើមមក អាមេរិកបានចាត់ទុកប៉ូលខាងជើងផែនដីគឺជាតំបន់ប្រកួតប្រជែងរវាងអាមេរិក ចិន និងរុស្ស៊ី ក្រោយមានការបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យផ្លូវសមុទ្រ នាវាអាចចូលទៅកាន់តំបន់ប៉ូលខាងជើងកាន់តែជ្រៅ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ The Washington Post


ចែករំលែក៖