ព័ត៌មានទាន់ហេតុការណ៍៖

អ្វីទៅជា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឬ Telecommunications infrastructure?

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការរៀបរៀងដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់អោយដឹងថា, ប្រមើលមើល អ្នកចង់ធ្វើដំណើរ តាមរយៈរថយន្ត ចេញពីទ្វិបមួយ ទៅទ្វិបមួយទៀត។ សម្រាប់ការធ្វើដំណើរនេះប្រកបដោយរលូន និងទៅដល់ទីដៅ អ្នកនឹងត្រូវការផ្លូវឬវិថីដ៏គ្រប់គ្រាន់ ដែលអាចឲ្យអ្នកធ្វើដំណើរឆ្លងកាត់វាលទំនាប តំបន់ភ្នំនានា ការជិះនាវារបស់អ្នក ដើម្បីឆ្លងកាត់មហាសមុទ្រ ឆ្លងស្ពាននិងក្នុងលូក្រោមដី និងគោលដៅច្បាស់លាស់។ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ វាមានលក្ខណៈស្រដៀងគ្នាហ្នឹងដែរ។

លោកបន្តថា , វាជាមធ្យោបាយរូបសាស្រ្តមួយប្រភេទ តាមរយៈនេះដែលអាចអនុញ្ញាតឲ្យមានលំហូរនៃចរន្តត្រាហ្វិកទូរគមនាគមន៍ (សំឡេង រូបភាព វីឌីអូ និងអ៉ីនធឺណិត)។ ទាំងនោះ រាប់បញ្ចូលទាំង ខ្សែទូរស័ព្ទ ខ្សែកាប្លិ៍ទង់ដែងឬខ្សែកាប្លិ៍អុបទិកលើគោក ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ប្រព័ន្ធផ្កាយរណប ប្រព័ន្ធវិទ្យុម៉ៃក្រូវេវ និងបណ្តាញបច្ចេកវិទ្យាទូរស័ព្ទចល៏ត ដូចជាបច្ចេកវិទ្យាជំនាន់ទី១ (1G) បច្ចេកវិទ្យាជំនាន់ទី២ (2G) បច្ចេកវិទ្យាជំនាន់ទី៣ (3G) បច្ចេកវិទ្យាជំនាន់ទី៤ (4G) និងបច្ចេកវិទ្យាជំនាន់ទី៥ (5G) និងជំនាន់ថ្មីតទៅមុខទៀត។

ទោះបីជា បណ្តាញអគ្គិសនីស្តង់ដារ អាចប្រើប្រាស់ ដើម្បីបញ្ជូនចរន្តត្រាហ្វិកអ៉ីនធឺណិត ដែលប្រើប្រាស់បច្ចេកវិទ្យាខ្សែអគ្គិសនី។ ជម្រើសបច្ចេកឥតខ្សែបង្កើតថ្មីៗ ដូចជាបាលូនហោះអ៉ីនធឺណិត និងដ្រោន ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់ផងដែរ។

អ៉ីនធឺណិត ទោះបីជាយ៉ាងណា ក័ជាបណ្តាញយក្សមួយផងដែរ ដែលតភ្ជាប់ឧបករណ៍ជាច្រើនកោដ ឆ្លងកាត់ភូមិសាស្រ្តតំបន់។

តើលំហូរទិន្នន័យប្រព្រឹត្តទៅតាមរយៈហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នេះយ៉ាងដូចម្តេច?

តោះយើងអាចនិយាយថា អ្នកប្រើប្រាស់ស្ថិតនៅក្នុងប្រទេសឈីលី បានភ្ជាប់តាមរយៈកញ្ចប់ទិន្នន័យ នៅលើឧបករណ៍ ចង់ចូលទៅប្រើប្រាស់មាតិការ ដែលគេបានបង្ហោះនៅក្នុងប្រទេសអេស៉្បាញ។ ឧបករណ៍អ្នកប្រើប្រាស់នោះ អាចទាក់ទងកញ្ចប់នៃព័ត៌មាននោះ តាមរយៈបណ្តាញឥតខ្សែ នៅលើបណ្តាញទូរស័ព្ទចល័តសែលលុយឡា។ កញ្ចប់ព័ត៌មានឬកញ្ចប់ទិន្នន័យទាំងនោះ អាចមានផ្លូវរវាងបណ្តាញ និងបណ្តាញតភ្ជាប់ តាមរយៈខ្សែកាប្លិ៍អ៉ីស៊ឺណិត ខ្សែកូអាក់ហ្សាល់ និងលើគោក ក្រោមដី ឬ ខ្សែកាប្លិ៍អុបទិកក្រោមបាទសមុទ្រ រហូតដល់កញ្ចប់ព័ត៌មសននោះ អាចធ្វើដំណើរទៅដល់សេវ័រគោលដៅនោះ។ ដំណើរការត្រូវបានបកត្រលប់មកវិញតាមផ្លូវដដែល សម្រាប់មាតិការឌីជីថល ដើម្បីទៅឲ្យដល់ឧបករណ៍របស់អ្នកប្រើប្រាស់នោះ។

តើអ្វីទៅជាបញ្ហាផលគោលនយោបាយ ដែលតម្រូវចូលរួម?

បញ្ហាផលគោលនយោបាយ រាប់បញ្ចួលទាំងលទ្ធភាពចូលទៅប្រើប្រាស់សេវាទូរគមនាគមន៍ (ធ្វើដូចម្តេចដើម្បីភ្ជាប់នូវអ្វីដែលមិនអាចតភ្ជាប់) ការផ្តល់សេរីភាពទៅលើទីផ្សារសេវាកម្មទូរគមនាគមន៍ (បើកចំហរទីផ្សារ និងជម្រុញឲ្យមានការប្រកួតប្រជែង) អភិវឌ្ឍន៍បណ្តាញឆ្អឹងខ្នងអន្តរជាតិ (ថាតើបង្កើតផ្លូវជាច្រើនទៀត ឆ្លងកាត់បណ្តាទ្វិប ដើម្បីផ្តល់ភាពចំរុះលំហូរត្រាហ្វិកអ៉ីនធឺណិត ដូចជា ការផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន) និងបង្កើត និងសុខដុមរមនីយកម្មនៃនិយាមបច្ចេកវិទ្យា។

ប៉ុន្មានឆ្នាំចុងក្រោយនេះ បានរីកសាយភាពនៃខ្សែកាប្លិ៍ ដែលការផ្តល់ហិរញ្ញប្បទាន ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ ដើម្បីតម្រូវការ សម្រាប់ការផ្តល់សេវា តម្រូវឲ្យការតភ្ជាប់ឲ្យលឿនរហ័ស។ បច្ចុប្បន្ន នៅពដលដែលហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាន់កាប់លើសលប់ ដោយវិស័យឯកជន វាកាន់តែខ្លាំងធ្វើអន្តរកម្មរវាងរដ្ឋ ក្រុមហ៊ុន និងសហគមបច្ចេកវិទ្យា និងអង្គការអន្តរជាតិ។

ឧទាហេណ៍៖ ការធ្វើបដិវត្តកម្មនៃបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ២០១៩។

តើយើងត្រូវធ្វើនិយ័តកម្មលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដោយរបៀបណា?

ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ត្រូវបានធ្វើនិយ័តកម្ម នៅក្នុងកម្រឹតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ (តំបន់ និងសកល) តាមរយៈភាពចំរុះនៃស្ថាប័នសាធារណៈ និងស្ថាប័នឯកជន។ 

ស្ថាប័នអន្តរជាតិ រួមមាន សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាអ្នកអភិវឌ្ឍច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធទូរគមនាគមន៍ថ្នាក់ជាត់ កំណត់វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងគ្រប់គ្រងការកំណត់ទីតាំងផ្កាយរណប និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអ្នកដើរតួនាទីគន្លឹះនៅក្នុងការផ្តល់សេរីភាពនៃទីផ្សារទូរគមនាគមន៍សកលលោក។

តួនាទីរបស់ ITU និង WTO គឺខុសគ្នា។ ITU កំណត់ស្តង់ដារបច្ចេកទេសលម្អិតដោយស្ម័គ្រចិត្ត ដូចជា វិទ្យាស្ថានកំណត់ស្តង់ដារគោល និងបញ្ញត្តិកម្មទូរគមនាគមន៍អន្តរជាតិ និងផ្តល់ជំនួយបច្ចេកទេសទៅដល់ប្រទេសកំពុងអភិវឌ្ឍ។ រីឯ WTO ផ្តល់ក្របខណ្ឌសម្រាប់ច្បាប់ទីផ្សារទូទៅ។

អនុលោមតាមសិទ្ធិសេរីភាព សហភាព ITU គឺជាស្ថាប័នមួយស្ទើរតែផ្តាច់មុខ ដូចជាវិទ្យាស្ថានដាក់ចេញនូវស្តង់ដារគោលសម្រាប់វិស័យទូរគមនាគមន៍ ដែលបញ្ចូលដោយស្ថាប័ន និងអង្គការជំនាញ នានា។ នៅក្នុងពេលជាមួយគ្នា បណ្តាក្រុមហ៊ុនទូរគមនាគមន៍ធំនានា ដូចជា AT&T, Vodafone, Telefonica, Orange, Tata Communications, and Level 3 Communications – បានផ្តល់កាលានុវត្តភាព

ដើម្បីពង្រីកតំបន់គ្របដណ្តប់ទីផ្សាររបស់ខ្លួន ជាសកល។ 

នៅក្នុងពេលដែលត្រាហ្វិកអ៉ីនធឺណិត ត្រូវបានបញ្ចូលលើហេដ្ឋារចនាសម្ព័ន្ធអ៉ីនធឺណិតរបស់បណ្តាក្រុមហ៊ុនទាំងនោះ ពួកគេមានឥទ្ធិពលសំខាន់ នៅលើការអភិវឌ្ឍនៃអ៉ីនធឺណិត។

ការបូកបញ្ចូលគ្នារវាងពាក្យពីរ «ទូរគមនាគមន៍» + «អ៉ីនធឺណិត» ?

«អ៉ីនធឺណិត» អាចចងគ្នាជារចនាសម្ព័ន្ធទៅជា៣លំដាប់ថ្នាក់ រួមមាន៖

១) លំដាប់ថ្នាក់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស (រូបសាស្រ្ត)

២) លំដាប់ថ្នាក់ដឹកជញ្ជូន (ស្តង់ដារ និងបណ្តាពិធីសារ) និង

៣) លំដាប់ថ្នាក់មាតិការនិងកម្មវិធីប្រើប្រាស់ (www, apps)។

អន្តរកម្មល្អរវាងលំដាប់ថ្នាក់ទី១ និងលំដាប់ថ្នាក់ទី២ គឺធាតុសំខាន់ចេញពីទស្សនៈវិស័យនៃ «ទូរគមនាគមន៍»។

ដើម្បីប្រើ និងការអភិវឌ្ឍតទៅមុខប្រកដដោយប្រសិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ត្រូវការចងស្ពានភ្ជាប់គ្នារវាងពាក្យពីរខាងលើ គឺ «ទូរគមនាគមន័» និង «អ៉ីនធឺណិត» ដែលហៅថា ICT- Information and Communication Technology ។ 

ពិធីសារស្តង់ដារបច្ចេកទេសបញ្ជូនស៊ីញ៉ាល់ ឬ ពិធីសារអ៖ីនធឺណិត (TCP/IP) ជាអ្នកគ្រប់គ្រងលើការចងភ្ជាប់រវាងស្ពានទាំងពីរនេះ (ទូរគមនាគមន៍និងកុំព្យូទ័រ)។ ពិធីសារនេះ ធ្វើការនៅលើហេដ្ឋារចនាសម្ព័ន្ធមួយនេះ ហើយរាល់បណ្តាកម្មវិធីប្រើប្រាស់ (Apps) ធ្វើការនៅលើពិធីសារ TCP/IP ។ សព្វថ្ងៃនេះ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ គឺកសាងឡើង ដើម្បីបម្រើឲ្យតម្រូវការនៃគមនាគមន៍ឌីជីថល និងអ៉ីនធឺណិត។

អ្វីទៅជា «បណ្តាញចុងក្រោយ ឬ The last mile» ?

គេអាចហៅម៉្យាងទៀតថា The local loop (or last mile) សំដៅដល់ការតភ្ជាប់រវាងអ្នកផ្តល់សេវាអ៉ីនធឺណិត (ISPs) ឬអ្នកសេវាទូរស័ព្ទ និងអ្នកប្រើប្រាស់ម្នាក់ៗរបស់ពួកគេ។ បញ្ហាជាមួយបណ្តាញចុងក្រោយ រួមមាន ខ្សែកាប្លិ៍ទង់ដែង ឬខ្សែកាប្លិ៍អុបទិក នៅក្នុងស្ថានភាពខូចខាត ឆ្លងចរន្តនានា របាំងជារូបសាស្រ្ត ទៅឲ្យដល់ទីឆ្ងាយឬទីជនបទដាច់ស្រយាល និងតម្លៃនៃការអភិវឌ្ឍ ដែលជាការរំខានក្នុងការពង្រីកតំបន់គ្របដណ្តាប់សេវាអ៉ីនធឺណិត និងទូរស័ព្ទ នៅក្នុងប្រទេសមួយចំនួន ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។

ដំណោះស្រាយរួមមួយ គឺការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ ដូចជា ខ្សែកាប្លិ៍ទងើដែង ឬខ្សែកាប្លិ៍ទូរទស្សន៍ និងបណ្តាញទូរស័ព្ទចល័ត។ ដើម្បីធ្វើឲ្យមានការប្រើប្រាស់ល្អនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នេះ រដ្ឋ និងស្ថាប័ននិយ័តករ ត្រូវបញ្ជាឲ្យប្រតិបត្តិករប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួម ដោយសហការគ្នាវិនិយោគថ្មី និងជួលចែករំលែកបណ្តាញចុងក្រោយនេះឲ្យគ្នាទៅវិញទៅមក។

ដំណោះស្រាយដោយតម្លៃទាបមួយទៀត គឺប្រើប្រាស់គមនាគមន៍ឥតខ្សែ។ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាៗធំ បាននិងកំពុងមានបទពិសោធន៍ជាមួយនឹងគម្រោងនានា រាប់បញ្ជូលទាំងការផ្តល់លទ្ធភាពប្រើប្រាស់ចល័ត ចេញពីបាលូនបង្ហោះអ៉ីនធឺណិត និង ដ្រោន៕

ដោយ ៖ សិលា


ចែករំលែក៖