ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន២៩នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១០ករណីទូទាំងប្រទេស នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន២៩នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់មនុស្ស ៨នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់មនុស្ស ២នាក់ ,បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់មនុស្ស ១នាក់ ,ប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ១៨នាក់(ស្រី ៤នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែសីហា រួមមាន៖មេតំហ្វេតាមីន(ម៉ាទឹកកក)ស្មេីនិង ៣៥,១៥ក្រាម និង៦កញ្ចប់តូច ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៨អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។
២ / កំពង់ឆ្នាំង៖ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់។
៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៦៨ក្រាម។
៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៥ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,២៧ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ៤នាក់។
៧ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣១,២០ក្រាម។
៨ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ