ខេត្តឧត្តរមានជ័យ៖ ជនជាតិចិនរងគ្រោះចំនួន ០៤នាក់ ក្នុងករណី “បង្ខាំងមនុស្ស” ត្រូវបាននគរបាលចុះអន្ដរាគមន៍ និងជួយសង្រ្គោះរំដោះ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧។
ករណីខាងលើនេះ បានកេីតឡេីងនៅវេលាម៉ោង ២រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅចំណុចក្រុមហ៊ុនអូរស្មាច់រីសត ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងអរស្មាច់ ខេត្តឧត្ដរមានជ័យ ។
កម្លាំងជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅម៉ោង ៣រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ បានចុះធ្វើការស្រាវជ្រាវ និងមាន សហការពីម្ចាស់ទីតាំងក្រុមហ៊ុនអូរស្មាច់រីសត សមត្ថកិច្ចបានសង្គ្រោះជនជាតិ ចិនចំនួន ០៤នាក់ (ប្រុស) ។ ក្រោយធ្វើការសាកសួរបំភ្លឺ ជនរងគ្រោះទាំង ០៤នាក់ខាងលើ គឺមិនមែនជាករណីបង្ខាំងចាប់ជំរិត ការធ្វើទារុណកម្ម ឬការ គំរាមកំហែងនោះទេ គ្រាន់តែធ្វើការច្រើនម៉ោងនឿយហត់ចង់ឈប់ពីការងារ ហើយក្នុងនោះមានម្នាក់ចង់ទៅផ្ទះជួបប្រពន្ធដែលជិតសម្រាលកូន ។
បច្ចុប្បន្ន ជនរងគ្រោះទាំង ០៤នាក់ខាងលើនេះ ជំនាញកំពុងរៀបចំនីតិវិធីបន្ត ។ ចំពោះករណីនេះដែរ បានបញ្ចប់នៅម៉ោង ១៧ និង៤៨នាទីព្រលប់ថ្ងៃដដែល៕
ដោយ៖សហការី