ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីព្រមានពីតម្លៃថាមពលហ្គាសនៅអឺរ៉ុបនឹងកើនឡើងដល់ទៅ៥០០០អឺរ៉ូក្នុង ១០០០ម៉ែត្រគូប

ចែករំលែក៖

នៅថ្ងៃទី២៨ខែសីហា អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានឱ្យដឹងថា តម្លៃឧស្ម័នហ្គាស នៅក្នុងតំបន់អឺរ៉ុបអាចនឹងកើនឡើងដល់ទៅ៥០០០អឺរ៉ូ ក្នុង ១០០០ម៉ែត្រគូប ។
នៅលើបណ្តាញសង្គម Telegram លោក Dmitry Medvedev បានផ្ញើសារទៅកាន់ ប្រមុខដឹកនាំតំបន់អឺរ៉ុបពីតម្លៃថាមពលនឹងកើនឡើងខ្ពស់នៅចុងឆ្នាំ២០២២នេះ។ លោក Dmitry Medvedev បានបញ្ជាក់ទៀតថា «សូមផ្ញើទៅកាន់ប្រមុខដឹកនាំប្រទេសសហគមន៍អឺរ៉ុប ពាក់ព័ន្ធនឹងករណីតម្លៃឧស្ម័នកើនឡើង៣៥០០អឺរ៉ូ ក្នុង១០០០ម៉ែត្រគូប។ ដូច្នេះខ្ញុំសូមព្យាករថា តម្លៃឧស្ម័ននឹងកើនឡើងដល់ទៅ៥០០០អឺរ៉ូ ក្នុង១០០០ម៉ែត្រគូប។
តាមការប្រកាសរបស់អតីតប្រធានាធិបតី Dmitry Medvedev ក្នុងពេលតម្លៃថាមពលហ្គាសបន្តកើនឡើងខ្ពស់ ហើយតំបន់អឺរ៉ុបបារម្ភពីការផ្អាកការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ក្នុងរដូវរងាខាងមុខ
តម្លៃថាមពលនៅលើទីផ្សារក្នុងប្រទេសហុល្លង់ បានកើនឡើងដល់ទៅ322 euro/MWh ក្រោយពេលរុស្ស៊ីចាប់ផ្តើមធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
តម្លៃថាមពលនឹងកើនឡើងខ្ពស់ ក្រោយពេលក្រុមហ៊ុនឧស្ម័នហ្គាស Gazprom របស់រុស្ស៊ី ដែលគ្រប់គ្រងបំពង់បង្ហូរប្រេង Nord Stream 1 នឹងត្រូវផ្អាកការផ្គត់ផ្គង់ទាំងស្រុងចាប់ពីថ្ងៃទី៣១ខែសីហាដល់ថ្ងៃទី ២ខែកញ្ញា ដើម្បីជួសជុល។
កន្លងមក ក្រុមហ៊ុនហ្គាសរុស្ស៊ីក៏បានព្រមានថា តម្លៃថាមពលលក់ទៅតំបន់អឺរ៉ុបនឹងកើនឡើង៦០% ក្នុងរដូវរងានេះ ដោយសារតែ ការផលិតថយចុះមកពីការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ AP


ចែករំលែក៖