ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងCambodian idol រដូវកាលទី ៤ បានរកឃើញម្ចាស់ពានរដូវកាលថ្មីហើយគឺកំលោះសង្ហា លីម តិចម៉េង មកពីខេត្តកំពង់ចាម។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័តត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២។ អ្វីដែលជាការចាប់អារម្មណ៍នេះដែរគឺក្រោយពីគេបានឃើញវីដេអូមួយដែលត្រូវបានទម្លាយអំពីបាយស្លឹកឈូកកញ្ចប់ដែលត្រូវបានម្តាយវេចផ្ញើរជូន។
មុននេះមហាជនអ្នកតាមដាមជាច្រើនរំភើបឥតឧបមា និងត្រេកអរចំពោះបេក្ខជនលីម តិចម៉េង ដែលអាចឆក់យកបេះដូងទស្សនិកជនបានស្ទើរតែទូទាំងប្រទេស ។ ក្រៅពីជោគជ័យលើការប្រឡងហើយនោះ គេសង្កតឃើញថា លីម តចិម៉េង ជាបេក្ខជនមួយរូបដែលមានភាពតស៊ូខ្លាំង មិនធម្មតា ដោយកន្លងទៅ ត្រូវបានគេដឹង តិចម៉េង មានឪពុកជាអ្នកបើកឡានដឹកសិស្សសាលា និងម្តាយជាសន្តិសុខនិងលក់ចាប់ហួយតិចតួចនៅមុខរោងចក្រនោះ។ ទស្សនិកជនជាច្រើនតាមដាននិងជាអ្នកគាំទ្ររបស់តិចម៉េងមានការចាប់អារម្មណ៍លើគាត់ក៏ព្រោះតែ តិចម៉េងមានចរិកក្រមិចក្រមើម មិនចេះវាយរឹក ចូលចូលចិត្តលេងសើចគួរឲ្យស្រឡាញ់ ជាបេក្ខជនមានភាពលេចធ្លោខ្លាំង ទាំងសមត្ថភាពទាំងអាកប្បកិរិយា។ បន្ថែមពីនេះ តិចម៉េង ជាកូនកតញ្ញូមួយរូបទោះបីខ្លួនមិនមែនជាអ្នកមានមែនពិត តែខ្លួនចូលចិត្តចែករំលែក និងតែងតែងររំលឹកដល់អ្នកមានគុណទាំងពីរជានិច្ច។ ជាក់ស្តែងតាមរយៈវីដេអូមួយនេះ តិចម៉េង បាន បើកការដូរដែលម្តាយខ្លួនផ្ញើរពីមកពីខេត្ត ជាមួយស្នាមញញឹមសប្បាយចិត្ត ព្រោះវាជាកម្លាំងចិត្តដ៏ធំធេងមួយ ចំពោះខ្លួនក្នុងការប្រឡង ហើយកាដូរនោះគឹបាយត្រីងៀតដែលខ្ចប់ឡើងស្អាត ដាក់ក្នុងស្លឹកឈូក ដែលបានធ្វើមហាជនអ្នកតាមដានបងប្អូនលេងបណ្តាញសង្គមឃើញហើយក្តុកក្តួលណាស់ ហើយក៏សរសើរទឹកចិត្តដល់ឪពុកម្តាយរបស់តិចម៉េងជាខ្លាំង ។ វីដេអូនេះត្រូវបានបញ្ចេញក្រោយពីម្ចាស់ពានរូបនេះទើបនឹងឆក់បានការគាំទ្រច្រើនលើសលប់ពីមហាជន ហើយវីដេអូនេះក៏កាន់តែរំលេចអំពីភាពសាមញ្ញ និងការមិនប្រកាន់ខ្លួន ការមិនភ្លេចប្រភពកំណើតខ្លួនមកពីស្រុកស្រែជនបទ និងរស់នៅក្នុងជីវភាពលំបាកនោះ ។
វីដេអូនេះក៏កាន់តែឆក់បានបេះដូង និងការគាំទ្រកាន់តែខ្លាំងពីទស្សនិកជនដែរ។ ដែលរួមអាហារពេលរាត្រីនេះគឺជាមិត្តជិតដិត និងជាបេក្ខជនដែលត្រូវប្រកួតលើឆាករួមគ្នា គឺបេក្ខជន ថុល សុភិទិ នោះតែម្តង៕
ដោយ ៖ វឌ្ឍនា