ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, វិស័យឌីជីថល គ្រប់ដណ្តប់រាល់បណ្តាក្របខណ្ឌឬសកម្មភាពស្នូលនៃឌីជីថលកម្ម ផលិតផលនិងសេវាកម្មនៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) (បច្ចេកវិទ្យាទូរគមនាគមន៍+បច្ចេកវិទ្យាព័ត៌មាន) និងបណ្តាសកម្មភាពដែលបង្កើតឡើងជាថ្នាល ដូចជាការស៊ែរចែករំលែកនូវសេដ្ឋកិច្ច។
អ្វីទៅជាឧទាហរណ៍៖ សេដ្ឋកិច្ចឌីជីថល? What is digital economy example?
ជាឧទាហរណ៍ នៅក្នុងសេដ្ឋកិច្ចបែបប្រពៃណី មនុស្សម្នាក់អាចទិញផលិតផលរូបសាស្រ្ត ដូចជា ការទិញសៀវភៅនៅតាមហាងដោយផ្ទាល់ ជាថ្នូរនឹងក្រដាសប្រាក់។ នៅក្នុងសេដ្ឋកិច្ចឌីជីថល មនុស្សដូចគ្នាអាចទិញសៀវភៅអេឡិចត្រូនិចពីហាងអនឡាញ ហើយបង់ប្រាក់សម្រាប់វាដោយប្រើរូបិយប័ណ្ណឌីជីថល ឬទ្រព្យសកម្មរូបិយបណ្ណដូចជា Bitcoin ជាដើម។
តើអ្វីទៅជាសមាសធាតុ៣ជាមូលដ្ឋាននៃសេដ្ឋកិច្ចឌីជីថល? What are the 3 main components of digital economy?
ការបន្ថែមទៅលើសេដ្ឋកិច្ចឌីជីថល យើងត្រូវមានការប្រុងប្រយ័ត្ន ចូលទៅក្នុងសមាសធាតុរបស់វា។ លោក Thomas Mesenbourg បានធ្វើការកត់សម្គាល់ថា មានសមាសធាតុ៣ជាមូលដ្ឋាននៃសេដ្ឋកិច្ចឌីជីថល ដែលឲ្យឈ្មោះថា ហេដ្ឋារចនាសម្ព័ន្ធ ធុរកិច្ចអេឡិកត្រូនិក និងពាណិជ្ជកម្មអេឡិកត្រូនិក។
ហេតុអ្វីបានហៅថា ឌីជីថល ? Why is it called digital?
នេះគឺជាពេលដែលអ្នកវិទ្យាសាស្រ្ត បានបង្កើតនូវប្រភេទថ្មីនៃម៉ាស៊ីនកុំព្យូទ័រ (បើប្រៀបធៀបទៅនឹងម៉ាស៊ីនអាណាឡូក) ដែលបានប្រើប្រាស់ទិន្នន័យន័យ ដែលតំណាងដោយលេខដាច់ៗពីគ្នា, ឧទាហេណ៍៖ អក្សរ B តាងដោយ 01100010។ ដោយសារតែត្រូវបានផ្សំឡើងដោយតួលេខបែបនេះ ទិន្នន័យនេះត្រូវបានគេហៅថាឌីជីថល។
តើសេដ្ឋកិច្ចឌីជីថលវាមានទំហំធំប៉ុណ្ណា? How big is the digital economy?
លេខ បាននិយាយដោយខ្លួនគេ៖ សេដ្ឋកិច្ចឌីជីថល គឺសមមូលទៅនឹង ១៥,៥% នៃផលិតផលក្នុងស្រុកសកល ដែលរីកធំធាត់កើនឡើង កំណើនផលិតផលក្នុងស្រុកសកល ២ ដងកន្លះកាលពីអតីតកាល។
អ្វីដែលជាគុណវិបត្តិនៃសេដ្ឋកិច្ចឌីជីថល? What are the disadvantages of digital economy?
បញ្ហានៃសេដ្ឋកិច្ចឌីជីថល ឬ Problems of digital economy រួមមាន៖
ឯការធិការរអំណាច ឬ Monopoly power. …
ឃ្លាតឆ្ងាយពីសហគម ឬ Less community. …
ធ្វើឲ្យញៀននូវធម្មជាតិនៃបច្ចេកវិទ្យា ឬAddictive nature of technology. …
បញ្ហាផលនៃឯកជន ឬ Privacy issues. …
ឆ្លងរំលងនៃច្បាប់ស្តីពីកំលាំងពលកម្ម ឬ Bypassing of labour laws. …
មធ្យោបាយសង្គម បាននាំមុខទៅមាតិតាក្រាហ្វិកជាច្រើន ឬ Social media has led to more graphic content. …
លំនាំរំខាន ឬ Disruption patterns. …
តម្លៃបរិស្ថាន ឬ Environmental costs. ។ល។
តើអ្វីទៅជាហានីភ័យនៃសេដ្ឋកិច្ចឌូជីថល? What are the risk of digital economy?
មានហានីភ័យជាក់លាក់ចំនួន៣ ដែលលេចឡើងចេញពីឌីណាម៉ិចនៃនវានុវត្តិន៍របស់សេដ្ឋកិច្ចឌីជីថល ដែលត្រូវបានពិភាក្សាគ្នា ជាការគូសបញ្ជាក់ ដើម្បីបង្ហាញពីការវិវត្តន៍ទាំងនេះ៖ (1) ការបង្កើតឡើងវិញនូវវត្តមានរវាងបុគ្គល និងជីវិតទោល; (2) ការគំរាមកំហែងកាន់តែខ្លាំងឡើងនៃប្រាជ្ញាសម្បនិម្មិត (AI) ក្នុងការបង្កើនភាពអត់ការងារធ្វើ និងវិសមភាព។ និង (៣) ផលប៉ះពាល់លើបរិស្ថាន…
តើសេដ្ឋកិច្ចឌីជីថលល្អ ឬអាក្រក់? Is digital economy good or bad?
ការធ្វើឌីជីថលកម្មនៃសេដ្ឋកិច្ច បង្កើតផលប្រយោជន៍និងប្រសិទ្ធភាព ជាបណ្តាបច្ចេកវិទ្យាឌីជីថលដែលជម្រុញភាពឆ្នៃប្រឌឹត និងសក្តានុពលឋាមពលការងារ និងរីកធំធាត់នៃសេដ្ឋកិច្ច។ សេដ្ឋកិច្ចឌីជីថលក៏ជ្រាបចូលគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម ដោយជះឥទ្ធិពលលើរបៀបដែលមនុស្សធ្វើអន្តរកម្ម និងនាំមកនូវការផ្លាស់ប្តូរសង្គមវិទ្យាយ៉ាងទូលំទូលាយ។
តើនរណាជាអ្នកប្រតិបត្តិ នៅក្នុងសេដ្ឋកិច្ចឌីជីថល? Who are the players in the digital economy?
មានប្រទេស ២ (ពីរ) ដែលលេចធ្លោនៅក្នុងលក្ខខណ្ឌនៃសមត្ថភាព ដើម្បីចូលរួម និងទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលដែលជំរុញដោយទិន្នន័យ គឺសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ ពួកគេមានចំនួនប្រហែល ៩០% នៃមូលធនប័ត្រទីផ្សារនៃថ្នាកឭឌីជីថលដ៏ធំបំផុតរបស់ពិភពលោក។
តើអ្វីជាផលប្រយោជន៍នៃសេដ្ឋកិច្ចឌីជីថល? What are benefits of digital economy?
វាក៏ជាការផ្តល់ឱកាសថ្មីៗ សម្រាប់សហគ្រិនភាព និងការបង្កើតការងារផងដែរ។ រដ្ឋាភិបាលក៏ទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលដល់កម្រិតដែលពួកគេអាចទទួលបានបច្ចេកវិទ្យាដែលជួយពួកគេផ្តល់សេវាសាធារណៈកាន់តែច្រើន និងកាន់តែប្រសើរ កែលម្អអភិបាលកិច្ច វាយតម្លៃគោលនយោបាយ និងផ្តល់លទ្ធផលល្អប្រសើរជារួម។
តើសេដ្ឋកិច្ចឌីជីថលចាប់ផ្តើមនៅពេលណា? When did the digital economy start?
ឆ្នាំ 1990សេដ្ឋកិច្ចឌីជីថលគឺជាពាក្យដែលចាប់យកឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថលទៅលើគំរូនៃផលិតកម្ម និងការប្រើប្រាស់។ នេះរួមបញ្ចូលទាំងរបៀបដែលទំនិញ និងសេវាកម្មត្រូវបានទីផ្សារ ជួញដូរ និងបង់ថ្លៃ។ ពាក្យនេះបានវិវត្តន៍ពីទសវត្សរ៍ឆ្នាំ 1990 នៅពេលដែលការផ្តោតសំខាន់គឺទៅលើផលប៉ះពាល់នៃអ៊ីនធឺណិតលើសេដ្ឋកិច្ច។
តើគេឲ្យឈ្មោះផ្សេងបែបណាសម្រាប់ឌីជីថល? What is another name for digital?
កុំព្យូទ័រកម្ម (computerized) ជាឌីជីថល (digitally) អេឡិកត្រូនិក (electronic) លេខនិពន្ធកម្ម (numerical) ឌីជីថលកម្ម (digitalization) ឬ មូលដ្ឋានលើកុំព្យូទ័រ (computer-based)៕
ដោយ ៖ សិលា