ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញលិខិតជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ដើម្បីតភ្ជាប់បណ្តាញថ្មី យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ សូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កម្មវត្ថុ៖ សំណើសុំកិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

សេចក្ដីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោកអភិបាល មេត្តាជ្រាប ថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម ចំនួន១ទីតាំងនៅលើផ្លូវ លេខ៥៩៨ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ១៩៥៨ ដល់ផ្លូវលេខ២៦P ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។ ការងារកាត់ភ្ជាប់បំពង់ចែកចាយ ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា០៤ម៉ោងគឺចាប់ ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទី និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេល ខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។

អាស្រ័យហេតុនេះ សូម លោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បី ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ ៕

ដោយ ៖ សិលា


ចែករំលែក៖