ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសារទចំពោះបេក្ខជន លីម តិចម៉េង ដែលឈ្នះជាម្ចាស់ពានកម្មវិធី «Cambodian Idol» រដូវកាលទី៤។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានសរសេរថា៖ «សូមអបអរសាទរ ចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។
នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ម្នាក់ៗចំនួន៦លានរៀលផងដែរ។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន មិនត្រឹមតែតាមដានប៉ុណ្ណោះទេថែមទាំងចូលឆ្លើយនឹង Comments របស់បងប្អូនប្រជាពលរដ្ឋថែមទៀត។
មានអ្នកខ្លះComment ចូលសួរសម្តេចថា, ស័ក្តិសមណាស់ សម្តេចពុក ! សម្តេចតេជោបានឆ្លើយតបថា, ជោគជ័យត្រូវបានទៅលើអ្នកឈ្នះ គឺជាក្រឹត្យក្រមនៃការប្រឡង , សំណួរទៀតថា, សម្តេចមើល Cambodian idol ដែរ , សម្តេចតេជោតបថា, ស្រុកទេសរីកចម្រើន រហូតមានការចាត់តាំង ប្រឡងចម្រៀងលំដាប់ពិភពលោក។ មានពេលមើលគួរតែមើលដើម្បីជាការលើកទឹកចិត្ត។ អ្នកខ្លះ Comment ថា, សម្តេចពុក ហ្វេន តិចម៉េងដែរម៉ងហ្នឹង ! សម្តេចមានប្រសាសន៍ថា, ពុកអាព្យាក្រិត្យអត់បោះឆ្នោតអោយអ្នកណាទេ តែគាំទ្រ នឹងកោតសរសើរអ្នកឈ្នះ។ ពាក់ព័ន្ធនឹង Comment ថា, សម្ដេចពុក ក៏មិនទាន់សម្រាកដែរ រង់ចាំអ៊ុតលទ្ធផលជាមួយកូនៗ ចៅៗដែរ , សម្ដេចមានប្រសាសន៍តបថា, ធម្មតាពុកមិនដែលសម្រាកមុនម៉ោង 12:00 យប់ទេ។ Comment ខ្លះទៀតសរសេរថា, សម្តេចពុក សង្ស័យតែបោះឆ្នោតឲ្យ តិចម៉េង ដែរហើយ ! សម្ដេចមានប្រសាសន៍ឆ្លើយតបថា, ពុកអព្យាក្រិត្យអត់បោះឆ្នោតឲ្យអ្នកណាទេ តែគាំទ្រនិងកោតសរសើរអ្នកឈ្នះ។
សូមបញ្ជាក់ផងដែរថា, ក្នុងការបង្ហាញសមត្ថភាព កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ពីសំណាក់បេក្ខជន លីម តិចម៉េង កាន់តែធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រឃើញច្បាស់ពីសមត្ថភាព ទេពកោសល្យក្នុងវិស័យសិល្បៈ របស់កំលោះតូចរូបនេះ ក្រៅពីមានអត្តចរិតល្អ, ប្រវត្តិគ្រួសារកម្សត់ហើយនោះ។
ប្រការនេះហើយ ទើបពេលបេក្ខជន មកពីខេត្តកំពង់ចាមរូបនេះ លើកពាន ត្រូវបានមហាជន រួមទាំងបុគ្គលល្បីៗ រហូតថ្នាក់ដឹកនាំចូលរួមអបអរសាទរនោះ។ ងាកមក អ្នកខ្លះ មិនត្រឹមតែចូលរួមអបអរសាទនោះទេ ថែមទាំងប្រកាសឧបត្ថម្ភថវិកាដល់កំលោះតូចរូបនេះថែមទៀតផង។
មានប្រជាពលរដ្ឋយើងជាច្រើន បានបង្ហោះសារជាបន្តបន្ទាប់ថា «ជយោ លីម តិចម៉េង អ្នកឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមជាប់ហើយ។ មិនដែលតាមដានទេលើកទី១ ដោយសារអ្នកបុសខ្នុរចូលរួមប្រឡង។ ជីវប្រវត្តិគ្រួសារគាត់កម្សត់ណាស់, ៕
ដោយ ៖ សុខ ខេមរា