ព័ត៌មានទាន់ហេតុការណ៍៖

លោក ងួន រតនៈ បើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដី​ពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់ធំ​​៖​ ​​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​នា​រសៀល​ថ្ងៃ​ទី​២​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​កាត់​ឆ្វៀល​ដី​ពាក់ព័ន្ធ​គម្រប​ព្រៃឈើ​ឆ្នាំ​២​០​០​២​ ​នៃ​ស្រុក​ចំនួន​ ​៧​ ​ក្នុង​ខេត្ត​កំពង់ធំ​ ​រួម​មាន​ ​ស្រុក​បារាយណ៍​ ​ស្រុក​សណ្តា​ន់ ​ស្រុក​ប្រាសាទ​សំបូរ​ ​ស្រុក​កំពង់​ស្វាយ​ ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ​ស្រុក​ស្ទោង​ ​និង​ស្រុក​ស​ន្ទុ​ក​ ​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្រោមអធិបតីភាព​លោក​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​និង​លោក​ ​អ៊ុង​ ​សំអាត​ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ទីរ​អង្គភាព​ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប​ ​នៅ​សាលា​ប្រជុំ​សាលាខេត្ត​កំពង់ធំ​។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នោះ​ដែរ​ ​លោក​ ​ងួន​ ​រតនៈ​ ​ថ្លែង​ថា​ ​កិច្ចប្រជុំ​នេះ​ ​គឺ​ផ្តោត​ទៅលើ​ការពិនិត្យ​ពិភាក្សា​ករណី​សំណើ​សុំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​ជូន​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្នុង​ការ​កាត់​ឆ្វៀល​ដី​ពាក់ព័ន្ធ​គម្រប​ព្រៃឈើ​ឆ្នាំ​២​០​០​២​ ​ឲ្យបាន​ដាច់​ស្រលះ​ ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កំពុង​កាន់កាប់​ ​និង​អាស្រ័យផល​ជាក់ស្តែង​យូរឆ្នាំ​។​

​លោក​ ​អ៊ុង​ ​សំអាត​ ​លើកឡើង​ថា​ ​កិច្ចប្រជុំ​ពិភាក្សា​ថ្ងៃនេះ​ ​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​យ៉ាងណា​រួមគ្នា​ពិភាក្សា​បញ្ហា​ ​និង​បង្កើត​ក្រុម​ការងារ​ចម្រុះ​ ​ដើម្បី​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​សម្បត្តិ​ឲ្យបាន​គ្រប់គ្រាន់​ ​និង​ផ្ទៀងផ្ទាត់​ ​លើ​ឯក​សារគតិ​យុត្តិ​ ​ឆ្នាំ​គោល​ដែល​បាន​កំណត់​ ​រយៈពេល​នៃ​ការ​កាន់កាប់​ដី​ ​និង​អាស្រ័យផល​ជាក់ស្តែង​គ្រប់ជ្រុងជ្រោយ​ ​បានជា​ព័ត៌មាន​ ​ធ្វើ​របាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ពិនិត្យ​ ​និង​ចាត់ការ​ដោះស្រាយ​បន្តបន្ទាប់​ទៀត​។៕

ដោយ៖សហការី


ចែករំលែក៖