ព័ត៌មានទាន់ហេតុការណ៍៖

សេណារីយ៉ូ Chernobyl, Fukushima អាចកើតឡើងនៅ Zaporizhzhia ប្រទេសអ៊ុយក្រែន

ចែករំលែក៖

លោក Yevgeny Balitsky ប្រមុខដឹកនាំនៅតំបន់ Zaporizhzhia បានឱ្យដឹងថា សេណារីយ៉ូនៃការបែកធ្លាយសារធាតុវិទ្យុសកម្មដូចនៅ Chernobyl, Fukushima អាចនឹងកើតឡើងនៅរោងចក្រអគ្គិសនីបរមាណូ Zaporizhzhia ។
លោក Balitsky បានបញ្ជាក់ទៀតថា «ក្នុងករណីវិទ្យុសកម្មត្រូវបានបែកធ្លាយចេញមកក្រៅ លទ្ធផលអាក្រក់នឹងកើតឡើងមិនត្រឹមតែនៅក្នុងតំបន់ Zaporizhzhia ប៉ុណ្ណោះទេ វាអាចក្លាយទៅជារឿងអាក្រក់ដូចនៅរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Chernobyl និងនៅ Fukushima ។
ប្រមុខដឹកនាំតំបន់ខាងលើបានឱ្យដឹងថា « ក្រុមអ្នកឯកទេសបញ្ជាក់ថា ប្រសិនបើកម៉ាស៊ីនភ្លើងបម្រុង និងម៉ាស៊ីនបូមទឹកស្វ័យប្រវត្តិខូចនោះ រោងចក្រនឹងក្តៅយ៉ាងខ្លំាង ហើយលទ្ធផលរោងចក្រនោះនឹងត្រូវបាក់ស្រុត សារធាតុវិទ្យុសកម្មនឹងបែកធ្លាយចេញទៅក្រៅឆ្ងាយរាប់រយគីឡូម៉ែត្រ ។
ក្នុងពេលនេះដែរ ប្រធានអង្គការថាមពលបរមាណូអន្តរជាតិ បានត្រៀមលក្ខណៈបំពេញទស្សនកិច្ច និងដឹកនាំក្រុមការងារត្រួតពិនិត្យ រោងចក្រអគ្គិសនី Zaporizhzhia នៅសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃពីកម្រិតសុវត្ថិភាព ។ ជាមួយគ្នានោះប្រតិភូ IAEA នឹងវាយតម្លៃពីសន្តិសុខនៅជុំវិញរោងចក្រអគ្គិសនី ក្នុងពេលកំពុងតែមានសង្គ្រាមផ្ទុះឡើងរវាងរុស្ស៊ីនឹងអ៊ុយក្រែន ៕

ដោយ៖ ធីរីណា(រូប​ភាព​ ៖ Sputnik)


ចែករំលែក៖