ព័ត៌មានទាន់ហេតុការណ៍៖

តើបងប្អូនដឹងទេថាអ្វីទៅជា «Webcam» ? ហើយវានឹងធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់យើង ដែលបានប្រើប្រាស់វានៅក្នុងបណ្តាញសង្គម ឬបណ្តាញ OTT ដទៃទៀត?

ចែករំលែក៖

 ភ្នំពេញ ៖ Webcam  គឺជាកាំម៉េរ៉ាវីឌីអូ ដែលផ្ទុក ឬស្រ្ទីមនូវរូបភាព ឬវីឌីអូ នៅក្នុងពេលវេលាជាក់ស្តែង ទៅ ឬតាមរយៈកុំព្យូទ័រ ទៅបណ្តាញកុំព្យូទ័រ ដូចជាបណ្តាញអ៉ីនធឺណិត។ នេះជាលើកឡើង ដោយលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ក៏បានដកស្រង់ពីការអាននៅក្នុងគេហទំព័រក្នុងប្រព័ន្ធអនឡាញ។ 

លោកបន្តថា, webcam ជាប្រភេទកាំម៉េរ៉ាតូច ដែលដាក់នៅលើតុ ភ្ជាប់ទៅផ្ទៃអេក្រង់របស់អ្នកប្រើប្រាស់ ឬអាចតម្លើងទៅលើឧបករណ៍ហាតវ៉ែ។

Webcams អាចប្រើប្រាស់ នៅកំឡុងពេលដំណើរការវីឌីអូឆាត រវាងមនុស្សពីរនាក់ ឬច្រើននាក់ ជាមួយនឹងការសន្ទនា ដែលរាប់បញ្ចូលទាំងការផ្សាយអូឌីអូ និងវីឌីអូដោយផ្ទាល់។

ឧទាហរណ៍៖ កាំមេរ៉ា iSight របស់អេផល ដែលវាតម្លើងនៅក្នុងកុំព្យូទ័រយួរដៃរបស់អេផល iMacs និងលេខនៃអាយហ្វូន អាចប្រើប្រាស់សម្រាប់ដំណើរវីឌីអូឆាត ដោយការប្រើប្រាស់កម្មវិធីបញ្ជូនសារ iChart ។

សុហ្វវ៉ែរ Webcam អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ដើម្បីថតទុកនូវវីឌីអូ ឬស្រ្ទីមវីឌីអូនៅលើអ៉ីនធឺណិត។

ជាការស្រ្ទីមវីឌីអូនៅលើអ៉ីនធឺណិត គឺតម្រូវនូវទំហំបញ្ជូនច្រើន ស្រ្ទីមដូចនេះ ជានិច្ចជាកាលប្រើប្រាស់ទ្រង់ទ្រាយបង្ហាប់។

ដំណោះស្រាយអប្បបរមានៃ Webcam គឺមានកម្រឹតទាបជាងកាំមេរ៉ាវីឌីអូយួរដៃ ហើយផ្តល់ដំណោះស្រាយខ្ពស់ជាង ដែលអាចកាត់បន្ថយនៅក្នុងកំឡុងពេលបញ្ជូនស៊ីញ៉ាល់។ ដំណោះស្រាយកាន់តែទាប អាចអនុញ្ញាតឲ្យ Webcam មានតម្លៃថ្លៃជាង បើប្រៀបធៀបទៅនឹងកាំមេរ៉ាវីឌីអូដទៃទៀត ប៉ុ ន្តែអនុភាពវាគ្រប់គ្រាន់សម្រាប់ដំណើរការវីឌីអូឆាត។

Webcam នេះ អាចផ្តល់ផលប៉ះពាល់ដល់យើងអ្នកប្រើប្រាស់នៅពេលជនខិលខូចចង់ថតឬថតទុករូបយើងឬដំណើរការវីឌីអូឆាតនានារវាងយើងនិងជនខិលខូចនោះ ពីចម្ងាយ យកជាភ័ស្តុតាង មកធ្វើអ្វីមួយអាក្រក់មកលើយើង ឬចង់ជំរិតយើងតាមការយករូបឬវីឌីអូអាក្រក់ៗដែលលួចថតយើងដែលមិនដឹងខ្លួន នៅកំឡុងពេលយើងដំណើរការវីឌីអូឆាតជាមួយជននោះ ថាទៅផ្សាយជាសាធារណៈធ្វើឲ្យយើងខ្មាស់គេ ។ល។

ចឹងមានតែប្រយ័ត្ននៅពេលយើងយកស្មានហ្វូនឬឧបករណ៍ហ្វូនឬកុំព្យូទ័រដែលមានកម្មវិធី Webcam ប្រើប្រាស់ភ្ជាប់ទៅនឹងបណ្តាញអ៊ីនធឺណិត នៅពេលយើងដំណើរការវីឌីអូឆាតជាមួយអ្នកណាម្នាក់ដែលគេមានបំណងអាក្រក់មកលើយើង ព្រោះគេអាចបញ្ឆោតឲ្យយើងធ្វើសកម្មភាពអាសអាភាសឬអាក្រក់ណាមួយ ដែលអាចឲ្យគេថតទុកយកមកគំរាមជំរិតយើង ៕

ដោយ : សិលា


ចែករំលែក៖