ក្រុមហ៊ុនថាមពលហ្គាស Gazprom បានប្រកាសផ្អាកដំណើរការបំពង់បង្ហូរឧស្ម័នហ្គាស North stream 1 ចាប់ពីវេលាម៉ោង៤ថ្ងៃទី៣១ខែសីហា ដល់ម៉ោង៤ថ្ងៃទី ៣ខែកញ្ញា (ពេលវេលារុស្ស៊ី)។
ក្នុងពេលជាមួយគ្នានោះដែរ ព័ត៌មានស្តីពីការផ្អាកដំណើរការបំពង់បង្ហូរឧស្ម័នត្រូវបានប្រកាសឱ្យដឹងតាំងពីថ្ងៃទី១៩ខែសីហា ។ ក្រុមហ៊ុន Gazprom បានបញ្ជាក់ថា ការផ្អាកផ្គត់ផ្គង់ដើម្បីជួសជុល តួប៊ីនសម្រាប់បំពង់បង្ហូរឧស្ម័ននោះ។
ក្រោយការជួសជុលរួច សកម្មភាពបញ្ជូនថាមពលហ្គាសទៅកាន់អឺរ៉ុបនឹងដំណើរការធម្មតាដូចនៅក្នុងខែសីហា ប្រសិនបើមិនមានអ្វីខុសប្រក្រតីនោះ។
ចាប់ពីថ្ងៃទី២៧ខែកក្កដា ក្រុមហ៊ុន Gazprom បានកាត់បន្ថយការផ្គត់ផ្គង់តាមបំពង់បង្ហូរឧស្ម័ន North stream 1 នៅសល់តែ ២០%ប៉ុណ្ណោះ ដោយសារតែមានបញ្ហាតួប៊ីនរបស់ ក្រុមហ៊ុន Siemens។ ការកាត់បន្ថយផ្គត់ផ្គង់ឧស្ម័នបានធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់នៅក្នុងតំបន់អឺរ៉ុប គឺមានរហូតដល់ទៅ៣៥០០ដុល្លារសម្រាប់ ១០០០ម៉ែត្រគូប ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters