ព័ត៌មានទាន់ហេតុការណ៍៖

កោះហៅ​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “តើមានយុត្តិធម៌ទេ” ចូលខ្លួនមកបកស្រាយបំភ្លឺ និងធ្វើការសុំទោសជាសាធារណៈ ពាក់ព័ន្ធ​ការចោទប្រកាន់លើកម្លាំងនគរបាលខណ្ឌដូនពេញថា​ “ដើរធ្វើការគៀបស៊ីប្រជាពលរដ្ឋ”

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពីបានឃើញគណនីហ្វេសបុកដែលមានឈ្មោះថា​ “តើមានយុត្តិធម៌ទេ” បានចុះផ្សាយចោទប្រកាន់លើកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញថា​ “ដើរធ្វើការគៀបស៊ីប្រជាពលរដ្ឋ” កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ដល់​កិត្តិយស​ សេចក្តីថ្លៃថ្នូរ​ របស់កងកម្លាំងនគរបាលជាតិ។ 

ប្រភពដដែលបន្តថា​ ក្រោយពីបានឃើញគណនីហ្វេសបុកខាងលើ បានសរសេរសារបង្ហោះចោទប្រកាន់កម្លាំងសមត្ថកិច្ចបណ្តាញសង្គមហ្វេសប៊ុករួច កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកម្ចាស់គណនីហ្វេសបុកខាងលើ ដើម្បីឲ្យចូលខ្លួនបកស្រាយបំភ្លឺករណីនេះនៅព្រឹកថ្ងៃទី៣១ ​ខែសីហា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញយុត្តិធម៌ បាន​សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានធ្វើការកោះហៅ​បុគ្គលឈ្មោះ​ ហុង​ ពុទ្ធី ភេទប្រុស​ អាយុ៤២ឆ្នាំ​ ដែលជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ ដោយធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន មមិនឲ្យមានករណីនេះកើតឡើងលើកក្រោយទៀតឡេីយ​ ៕

ដោយ​៖សហការី​


ចែករំលែក៖