ខេត្តមណ្ឌលគិរី ៖ គិតត្រឹមម៉ោង១៤ និង៣៩នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ស្ថានភាពជំនន់ទឹកភ្លៀង នៅ អូរពុងទូរ ត្រង់ចំណុចស្ពានយោល ភូមិពូហូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ជំនន់ទឹកភ្លៀង បានហកឡើងលិចផ្លូវ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ឬខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះទេ។
នៅចំណុចក្បែរអូតេ ស្ថិតក្នុងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជំនន់ទឹកភ្លៀង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នងផ្ទះ ត្រូវបានជន់លិច ទឹកបានហូរពីអូរទេ ហូរចូលផ្ទះពលរដ្ឋជាបណ្ដើរៗហើយ ប៉ុន្តែមិនបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋនោះឡើយ។
កម្លាំងសមត្ថកិច្ចកំពុងត្រៀមចុះអន្តរាគមន៍ជួយដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន និងតាមដានសភាពការប្រឈមនានានៃជំនន់ទឹកភ្លៀងខាងលើបន្តទៀត ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីឡើងធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋ៕
ដោយ៖ សូរិយា