ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា, សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ចំនួន៥រូប។
យោងតាមព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ ៖
មាត្រា១ : ផ្ទេរ និងតែងតាំងមុខតំណែងលោក តាន់ហ៊ាង ដាវ័ណ្ណ ពីអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ មកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌។
មាត្រា២ : តែងតាំងមុខតំណែងដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ៣រូប៖
១៖ លោក យ៉ម ផារ៉ូត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី
២៖ លោក សៀ តុង ជាអគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ
៣៖ លោក ជាម សត្យា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ។
មាត្រា៣ : ផ្តល់ងារកិត្តិយសជាប្រតិភូរាជរដ្ឋាភិបាល និងឋានៈដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ៤រូប៖
១/៖ លោក ប៉ែន ពេជ្រសាលី មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២/៖ លោក តាន់ ហ៊ាង ដាវ័ណ្ណ មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៣/៖ លោក យ៉ម ផារ៉ូត មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៤/៖ លោក ជាម សត្យា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
មាត្រា៤ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា