ព័ត៌មានទាន់ហេតុការណ៍៖

លោក ថេង សុថុល ចុះសំណេះសំណាល​ សួរសុខទុក្ខ​ និងពិភាក្សាការងារមួយចំនួនជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធ នៅក្នុងសង្កាត់អូរឬស្សីទី១​,​៣,៤ និងសង្កាត់មនោរម្យ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២បលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា បានថ្លែងថា, ថ្ងៃដំបូងនៃខែកញ្ញា ខ្ញុំរួមជាមួយលោកអភិបាលរង ចុះសំណេះសំណាល​ សួរសុខទុក្ខ​ និងពិភាក្សាការងារមួយចំនួនជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធ នៅក្នុងសង្កាត់អូរឬស្សីទី១​,​៣,៤ និងសង្កាត់មនោរម្យ។ 

ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា រាជធានីភ្នំពេញ បានបន្តថា, ក្រោយការជួបសំណេះសំណាលរួចរាល់ ខ្ញុំបានរំលឹក និងជម្រុញឳ្យសង្កាត់បន្តខិតខំអនុវត្តការងារបន្ថែមទៀត ជាពិសេសការផ្ដល់សេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយឈរលេីស្មារតី សាមគ្គី ឯកភាពផ្ទៃក្នុងខ្ពស់​ និងចេះជួយសហការគ្នា ស្រឡាញ់គ្នាដូចបងដូចប្អូនក្នុងក្រុមគ្រួសារតែមួយ ៕

ដោយ ៖ សិលា


ចែករំលែក៖