ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងលោក ឃឹម ហ្វីណង់ ដែលជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
នេះបើយោងតាមអនុក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា អនុក្រឹត្យស្តីពី ការតែងតាំងមន្ត្រីរាជការ គឺរាជរដ្ឋាភិបាលបានសម្រេចតែងតាំងមន្ត្រីចំនួន៤រូបជាអភិបាលរងខេត្តសៀមរាប។
មាត្រា ១ : តែងតាំងមន្ដ្រីរាជការចំនួន ០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដូចមានរាយនាមក្នុងអនុក្រឹត្យ។
មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា