ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​៖​ ដំណឹងស្វែងរកម្ចាស់ម៉ូតូ?

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០២គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖

– ម៉ូតូទី១៖ ម៉ាក M-SLAZ ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ1-IZ 7088 ផលិតឆ្នាំ២០១៨ បានប្រទះឃើញនៅវេលាម៉ោង២:០០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

– ម៉ូតូទី២៖ ម៉ាក YAMAHA MX KING  ផ្លាកលេខភ្នំពេញ 1IJ-4161 ពណ៌ខៀវ ផលិតឆ្នាំ២០២០ បានប្រទះឃើញនៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចដីឡូត៍ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឱ្យដឹងថា ម៉ូតូទាំង០២គ្រឿងខាងលើនេះ សង្ស័យជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម យកមកប្លុងទុកចោល នៅទីតាំងខាងលើ ហើយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ទើបរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង កំពុងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមមកទំនាក់ទំនង នៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕

ដោយ៖សហការី


ចែករំលែក៖