ភ្នំពេញ ៖ នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបថតពីអតីតកាល ហាក់បង្ហាញពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, សូមអរគុណបងប្អូនដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថតកាលពីដំណាក់កាលចរចាស្វែងរកសន្តិភាពមកដល់ខ្ញុំរយៈmessenger Facebook ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបន្តទៀតថា, រូបថតទាំងនេះខ្ញុំពិតមិនដែលបានឃើញនិងមិនដឹងថាថតពេលណា?នៅកន្លែងណា?និងអ្នកណាជាអ្នកថត?នោះឡើយ។
សូមបញ្ជាក់ផងដែរថា, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រជាប្រិយភាពបំផុត ទាំងលើឆាកអន្តរជាតិ ទាំងការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេចបានខិតខំដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ និងសន្តិភាពដ៏បច្ចុប្បន្ន។
តាមរយៈសន្តិភាពនេះហើយ ទើបមានទិសស្លោកមួយថា,
* អរគុណសន្តិភាព
* អរគុណនយោបាយឈ្នះ ឈ្នះ
* ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ —— —— **** —— ——៕
ដោយ ៖ សុខ ខេមរា