ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​ ហ៊ុន ម៉ាណា​ នាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប

ចែករំលែក៖

ខេត្ត​កែប៖​ លោកស្រី​ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២​ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន០៧វត្ត នៅក្នុងខេត្តកែប។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ស្រី​ ហ៊ុន​ ម៉ាណា​។ 

ពិធីនេះត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តទាំង០៧នោះរួមមាន៖ វត្តសត្ថរាជាអង្គព្រៃធំ, វត្តមុនីសោភា, វត្តកំពង់ត្រឡាច, វត្តតគរគីរីវន្ត (ភ្នំព្រួស)  , វត្តមុនីរតន: (កែវក្រសាំង)​មជ្ឈមណ្ឌលវិបស្សនាធុរៈ វត្តសត្ថាធម្មវិហារ(ភ្នំពោន)។

នៅក្នុងឱកាសនោះ លោកស្រី​ ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខនិងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។ 

ទេយ្យវត្ថុក្នុងមួយវត្តៗ ទទួលបាន៖

០១-អង្ករ១តោន 

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស 

០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ 

០៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ 

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ 

១៣- ទឹកត្រីចំនួន៥យួ 

១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ 

១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- ទៀនវស្សា១គូរ

១៨- ប្រេងកូឡា ចំនួន ៥ដុំ 

១៩- ប្រេងខ្យល់ ចំនួន៥ដុំ 

២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស 

២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន 

២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៣- ស្លាដក់ចំនួន២៦៨ 

២៤- ថវិកា ចំនួន២លានរៀល។ 

បន្ទាប់មក លោកស្រី​ និងក្រុមការងារក៏បានអញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រានៃខេត្តកែប។ លោកស្រី​ ក៏បានសំណេះសំណាល និងសួរ សុខទុក្ដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងបន្តការរៀនសូត្រនៅទីនេះ។ លោកស្រី​ ក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រានៅមណ្ឌលនេះផងដែរ។ 

ក្នុង​នោះលោកស្រី​ ហ៊ុន​ ម៉ាណា​ ក៏បានផ្តល់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់មណ្ឌលកុមារកំព្រានេះ ដោយទទួលបានដូចជា៖

១-អង្ករ ៦បេ (ស្មើ៣០០Kg)

២- ត្រីខចំនួន២០យួរ(២០០កំប៉ុង)

៣- មី ចំនួន៨កេសធំ(៤៨កេសតូច)

៤ – ទឹកដោះគោខាប់ចំនួន២កេស (៩៦កំប៉ុង)

៥- ត្រីងៀតចំនួន ៥Kg

៦-សាច់ក្រកចំនួន ៥Kg

៧- សាច់ជ្រូកផាត់ចំនួន៥Kg 

៨- ប៊ីចេងចំនួន៥Kg

៩- ស្ករស ចំនួន៥Kg 

១០- ទឹកត្រី ចំនួន៨យួរ ស្មើនឹង៤៨ដប

១១- ទឹកស៊ីអ៊ីវចំនួន៨យួ (៤៨ដប)

១២- ម៉ាស ចំនួន១០ប្រអប់(៥០០ម៉ាស)

១៣- សាប៊ូ ៥១ដុំ 

១៤- កន្សែងជូតខ្លួនចំនួន៤៤កន្សែង 

១៥- ច្រាស និងថ្នាំដុសធ្មេញចំនួន ៥១ឈុត

១៦- ទឹកសុទ្ធអារុណ ចំនួន៥០កេស

១៧- កាបូបសិក្សាចំនួន២៦ ក្របូប(ស្រី១១នាក់)

១៨-កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ (ស្រី៨នាក់)

១៩-ថវិកាក្នុងកញ្ចប់កុមារអាយុលើស១៨ឆ្នាំ ដោយក្នុងម្នាក់ៗទទួលបាន៥០ដុល្លារ។ 

២០- ថវិកាសម្រាប់មណ្ឌល ចំនួន២លានរៀល៕

ដោយ​៖ស​ តារា​


ចែករំលែក៖