ខេត្តកំពង់ចាម ៖ នៅថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកកងមាស និងអធិការដ្ឋាននគរបាលស្រុកកងមាស និងការឯកភាពអនុញ្ញាតពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងនៃអយ្យាការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល បានចំនួន០៣ករណី ដោយបានកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានអោយដឹងថា ក្នុងនោះមន្រ្តីជំនាញបានរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន៖
+ករណីទី០១
-ឧបករណ៍រ៉ាវចំនួន០២មាត់
-របាំងរ៉ាវប្រវែង៣៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១៧៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់០២គីឡូក្រាម
+ករណីទី០២
-ឧបករណ៍លូស្បៃមុងចំនួន១២មាត់
-របាំងស្បៃមុងប្រវែង៣៦០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១៨០ដើម
-ចាក់លែងត្រីចម្រុះចំនួន២៤គីឡូក្រាម
នៅចំណុចកោះមុខពាមជីកង ឃុំពាមជីកង ស្រុកកងមាស។
+ ករណីទី០៣
-ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់
-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១២០ដើម
-ចាក់លែងត្រីចម្រុះចំនួន១៦គីឡូក្រាម
នៅចំណុចកោះតូច ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាចុងក្រោយ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម សូមសំណូមពរនិងអំពាវនាវ ដល់បងប្អូនប្រជានេសាទទាំងអស់ មេត្តាសូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ វាអាចបណ្តាលឲ្យបាត់បង់ពូជមច្ឆជាតិរបស់ជាតិយើង ៕
ដោយ៖ អ្នកប្រមាញ់