ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ​ ហ៊ុន​ សែន ​៖​ អបអរសាទរកីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភីមេដាយ ២គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅយប់ថ្ងៃ​អាទិត្យ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា៖​ អបអរសាទរកីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី មេដាយ ២គ្រឿង មាស  ១គ្រឿង លើ ប្រភេទ វិញ្ញាសា  Women 400m Bifins និងសំរឹទ្ធ ១គ្រឿង លើប្រភេទវិញ្ញាសា  Women 50m Bifins ក្នុង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022  នៅព្រះរាជាណាចក្រថៃ។

សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។  

រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែលកីឡាការីនីកម្ពុជាយើងទទួលបានចំនួន ០៤គ្រឿង ពីការប្រកួត នេះ រួមមាន   មេដាយមាស  ៣គ្រឿង  និងមេដាយ សំរឹទ្ធ  ១គ្រឿងក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022  នៅព្រះរាជាណាចក្រថៃ៕

ដោយ៖ស​ តារា​


ចែករំលែក៖