កីឡាករ Marcus Rashford បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ជួយឲ្យក្រុម Manchester United បានទទួលជ័យជម្នះចំនួន៤លើកជាប់ៗគ្នា និងបានបញ្ចប់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះ និងភាពមិនដែលចាញ់របស់ក្រុមArsenal ក្នុងរដូវកាល Premier League ជាមួយនឹងជ័យជម្នះ ៣-១ នៅកីឡដ្ឋាន Old Trafford កាលពីរាត្រីថ្ងៃអាទិត្យ ថ្ងៃទី៤ ខែកញ្ញា។
ការប្រកួតដែលមានទម្រង់លេងល្អ ដោយការស៊ុតបាល់បញ្ចូលទីរបស់ Rashford ចំនួន២គ្រាប់នៅពេលសម្រាកបន្ទាប់ពី Bukayo Saka រកបាន១គ្រាប់ និងការរកគ្រាប់បាល់នាំមុខដំបូងរបស់ខ្សែប្រយុទ្ធ Antony ដែលជាកីឡាកររបស់ Man United ដែលទើបនឹងទិញចូល។
Arsenal នៅតែឈរនៅលើកំពូលតារាងដោយមាន១៥ពិន្ទុដោយសារការឈ្នះ៥ប្រកួតបើកឆាករបស់ពួកគេ ហើយខណៈដែលពួកគេខកចិត្តក្នុងការរកជ័យជម្នះ៦ប្រកួតជាប់គ្នានៅរដូវកាលនេះ។ ក្រុមបិសាចក្រហម Man United បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការជាមួយនឹងការបរាជ័យដ៏គួរឱ្យភ័យខ្លាចដោយ Brighton និង Brentford បានបង្កើនការរកជ័យជម្នះឡើងវិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ Erik ten Hag ។
គ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធចំណូលថ្មី Antony ត្រូវបានបញ្ជូនយ៉ាងល្អពី Rashford ដែលលេងកណ្តាល និង Jadon Sancho នៅខាងឆ្វេង ខណៈដែល Cristiano Ronaldo បានចាប់ផ្តើមនៅកៅអីបម្រុងជាមួយនឹង Casemiro។
ក្នុងការប្រកួតនេះក្រុម Man United បានគ្រប់គ្រងការប្រកួតបើកឆាក ដោយបានព្យាយាមសម្រុកទៅមុខទីរបស់ Arsenal ហើយមានឱកាសដំបូងសម្រាប់កីឡាករ Christian Eriksen ប៉ុន្តែត្រូវបានខ្សែការពាររារាំង។ចំណែក Arsenal មើលទៅមិនសូវល្អប៉ុន្មានទេ ហើយខ្សែបម្រើស្លាបGabriel Martinelli រកគ្រាប់បាល់១គ្រាប់នៅនាទីទី១២ ប៉ុន្តែអាជ្ញាកណ្តាល Paul Tierney បានពិនិត្យមើល VAR ហើយបានសម្រេចមិនឲ្យបាល់នោះវិញ។
កីឡាករប្រេស៊ីល Antony ដែលបានចុះហត្ថលេខាពី Ajax កាលពីសប្តាហ៍មុន បានរកគ្រាប់បាល់១គ្រាប់នាំមុខពីការបញ្ជូនបាល់របស់Rashford នៅនាទីទី៣៥ ប៉ុន្តែក្រុម Arsenal បានតាមស្មើវិញដោយខ្សែប្រយុទ្ធ Saka។ រយៈពេល៦នាទីក្រោយមកក្រុម Man United បានស្តារការនាំមុខមាត់ឡើងវិញ នៅពេលដែល Bruno Fernandes បានបញ្ជូនបាល់ឲ្យ Rashford រកបាន១គ្រាប់បន្ថែមនៅនាទីទី៦៦ ហើយវាជាការវាយបកយ៉ាងលឿន១គ្រាប់ទៀតពីការបញ្ចូលបាល់យ៉ាងល្អរបស់ Erkisenទៅកាន់ Rashford ស៊ុតចូល១គ្រាប់ទៀតដែលជាគ្រាប់បាល់ទី៣រហូតដល់ចប់ការប្រកួតក្រុមម្ចាស់ផ្ទះMan Unitedយកឈ្នះក្រុម Arsenal ៣ទល់១។
ការឈ្នះ៤ប្រកួត រួមទាំងជ័យជម្នះលើ Liverpool និង Arsenal បានផ្លាស់ប្តូរទាំងស្រុងនូវអារម្មណ៍នៅ Old Trafford ហើយលោក Ten Hag ពេញចិត្តនឹងទម្រង់លេងរបស់ក្រុមគាត់។ ជ័យជម្នះនេះធ្វើឲ្យ Man United ឡើងទៅឈរនៅលេខ៥ក្នុងតារាងដែលតាមពីក្រោយក្រុមលេខ១ Arsenal ៣ពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)