ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និង ម៉ូតូបណ្តាលឱ្យមនុស្ស០២នាក់ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ថ្ងៃចន្ទ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៥:៤០នាទីល្ងាច នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ត និងម៉ូតូក្នុងដំណើរ ច្រាសទិសគ្នា ពីលិចទៅកើត បណ្តាលឲ្យមនុស្ស០២នាក់របួសធ្ងន់ ខូចម៉ូតូ០១គ្រឿងនិងរថយន្ត០១គ្រឿង។

 តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូវ៉េវអាល់ហ្វាពណ៌ខ្មៅ ស្លាកលេខគ្មានស៊េរី(ចាស់)បើកបរដោយឈ្មោះ ហោ ព្រីន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិរូង ឃុំក្រវ៉ា( របួសបាក់ភ្លៅខាងឆ្វេង) អ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ.នៅភូមិកំពប់អំបិល.របួលបាក់ភ្លៅខាងឆ្វេង។

ចំពោះឡានម៉ាក វីហ្គោពណ៌ស.លើង.ក្រហម ស្លាកលេខ ភ្នំពេញ ២R១៥៤៨ បើកបរ  ដោយឈ្មោះ អ៊ុំ ម៉ារ៉ាឌី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃងា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ មូលហេតុ អ្នកបើកបរម៉ូតូ  បើកលឿនចំណុចផ្លូវកោង ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នមិនប្រកាន់ស្តាំបណ្តាលឲ្យគ្រោះថ្នាក់។

     ចំណែកឯវត្ថុតាង រថយន្ត និងម៉ូតូរួមអ្នកបើកបររថយន្ត ឃាត់ខ្លួន មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីបំពេញនីតិវិធីតាមផ្លូវច្បាប់ អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ៕

ដោយ៖កែវ មន្នី


ចែករំលែក៖