ប្រទេសជប៉ុន ៖ រដ្ឋាភិបាលជប៉ុនសម្រេចកែសម្រួលវិធានការព្រំដែនចំពោះអ្នកដំណើរចូលប្រទេសជប៉ុន ដោយលើកលែងលក្ខខណ្ឌតម្រូវ នៃការបង្ហាញលទ្ធផលតេស្ត PCR ក្នុងរយៈពេល ៧២ ម៉ោង សម្រាប់អ្នកដែលមានវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ (បីដូស) ទទួលស្គាល់ដោយអាជ្ញាធរជប៉ុន ។
សម្រាប់ព័ត៌មានលំអិតសូមចូលមើលក្នុងសេចក្តីជូនដំណឹងខាងក្រោម :
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជន ជ្រាបថា រដ្ឋាភិបាលជប៉ុនបានសម្រេចកែសម្រួលវិធានការព្រំដែន ដោយលើកលែងលក្ខខណ្ឌតម្រូវនៃការ បង្ហាញលទ្ធផលតេស្ត PCR កូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោង ចំពោះអ្នកដំណើរដែលមានវិញ្ញាបនបត្រ បញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ដោយចាប់អនុវត្តន៍ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទៅ ។
វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ដែលទទួលស្គាល់ដោយអាជ្ញាធរជប៉ុន គឺត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖ * វិញ្ញាបនបត្រដែលចេញដោយអាជ្ញាធរជប៉ុន ត្រូវគោរពតាមលក្ខខណ្ឌណាមួយ ក្នុងចំណោមលក្ខខណ្ឌបី ខាងក្រោម ៖
– វិញ្ញាបនបត្រដែលចេញដោយរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន
– ឯកសារដែលអាចបញ្ជាក់អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយអាជ្ញាធរមូលដ្ឋានជប៉ុន (The COVID-19 Vaccination Certificate for oversea travel)
-កំណត់ត្រាអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយស្ថាប័នវេជ្ជសាស្ត្រជប៉ុន ។
* វិញ្ញាបនបត្រដែលចេញដោយអាជ្ញាធរបរទេស ត្រូវគោរពតាមលក្ខខណ្ឌទាំងបី ខាងក្រោម ៖ មានបញ្ជាក់ពីឈ្មោះសាម៉ីខ្លួន ថ្ងៃខែឆ្នាំកំណើត ប្រភេទវ៉ាក់សាំង ថ្ងៃចាក់វ៉ាក់សាំង និងចំនួនដូស ហើយព័ត៌មានទាំងនេះត្រូវសរសេរជាភាសាអង់គ្លេស ឬជប៉ុន ។ ក្នុងករណីវិញ្ញាបនបត្រនោះ សរសេរជាភាសាផ្សេង ត្រូវភ្ជាប់មកជាមួយនូវឯកសារបកប្រែជាភាសាអង់គ្លេស ឬជប៉ុន ។
– វ៉ាក់សាំងកូវីដ-១៩ ត្រូវមានប្រភេទដូចខាងក្រោម៖ • ប្រភេទវ៉ាក់សាំងកូវីដ-១៩ សម្រាប់ដូសទី១ និងទី២ រួមមាន៖ Pfizer, AstraZeneca, Moderna, Janssen, COVAXIN និង Novavax ។ ចំពោះប្រភេទ Janssen ចាក់មួយ ដូស ត្រូវបានរាប់ថា ២ ដូស ។
ប្រភេទវ៉ាក់សាំងកូវីដ-១៩ សម្រាប់ដូសទី៣ ឬដូសបន្ទាប់ រួមមាន៖ Pfizer, Moderna,Novavax, AstraZeneca, Janssen S COVAXIN 1
– វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងត្រូវចេញដោយស្ថានប័នផ្លូវការ ដូចជាស្ថាប័នរដ្ឋជាដើម ៕
ដោយ ៖ សិលា