ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ រស់នៅក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
សកម្មភាពមនុស្សធម៌នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកស្រីហេង សុវត្ថា ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារ អំពៅ។
ក្នុងពិធីនេះលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានសំណេះសំណាលនិងផ្តាំផ្ញើ អោយប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនិងស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ លើគ្រប់វិស័យ ដែល បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ជាពិសេសនាំមកនូវភាពសុខសាន្តដល់ប្រជាពលរដ្ឋរបស់យើង ។ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍន៍ទេ លុះត្រាតែមានសុខសន្តិភាពបរិបូណ៍ពេញលេញទើបប្រទេសដ៍ទៃគេចូលមកវិនិយោគយក លុយមករកស៉ីនៅប្រទេសយើង ។
លោកប្រធានកិត្តិយសបានក្រើន រំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការ ប្រុងប្រយ័ត្នបន្ថែមទៀត សូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង រដ្ឋបាលរាជធានីភ្នំពេញជាពិសេសសូម បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ «៣កុំ និង ៣ការពារ » ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។
លោកប្រធានកិត្តយសនិងជាអភិបាលខណ្ឌបាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌របស់ប្រជាពលរដ្ឋកម្ពុជា ដោយសម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរលោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងសូមអោយចៅសង្កាត់ទាំងអស់ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងយុវវ័យ ត្រូវទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ។
អំណោយកាកបាទក្រហម តាមរយៈលោក ឃួង ស្រង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំយកទៅចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម,ឃីត១កញ្ចប់ ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងថវិកាមួយចំនួន ៕
ដោយ ៖ សណ្តោស