ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦​ ខែកញ្ញានេះ​ កើតឡើង​៨​លើក​ ស្លាប់​៥​នាក់​ របួស​ ៦​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ ចំនួន​៥​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៥​នាក់​(​ស្រី​២​នាក់​)​ របួល​ស្រាល​ ១​នាក់​ ។​ ដូច្នេះសូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ បាន​គូសបញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១១​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៨​លើក​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ និងជីវិតលោកអ្នក​ព្រមទាំងក្រុមគ្រួសារ​។ 

សូមជម្រាបដែរថា​ ​​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏បានបង្ហាញ​ថា៖​ ក្នុង​រយៈពេល​០៦​ថ្ងៃ​(​គិតចាប់ពីថ្ងៃ​ទី​០១-០៦​ ខែកញ្ញានេះ​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ១៣.០៧៦​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ១.៩៨៣​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ១.៦៤៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖