ភ្នំពេញ៖ ជនសង្ស័យចំនួន២២នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១២ករណីទូទាំងប្រទេស នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ។ ដូច្នេះសូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន ២២នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់មនុស្ស ៤នាក់(ស្រីម្នាក់) ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់មនុស្ស ៩នាក់ ,បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ និងប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៨នាក់ ។
ចំណែកវត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ១០៥២,៦៥ក្រាម និង១៥កញ្ចប់តូច។ កេតាមីន(ម្ស៉ៅសថ្លាKe) ស្មេីនិង ៤,៣៣ក្រាម។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល៖ ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក(ម៉ាទឹកកក) ស្មេីនិង ៥០,០៥ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក) ស្មេីនិង ៩៩៧,០១ក្រាម។
៣ / កំពង់ឆ្នាំង៖ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់។
៤ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។
៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក(ម៉ាទឹកកក)ចំនួន ៨កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៧ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ០,៩៦ក្រាម។
៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ៤,៦៣ក្រាម។
៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យក(ម្ស៉ៅសថ្លាKe)ស្មេីនិង ៤,៣៣ក្រាម។
១០ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក(ម៉ាទឹកកក) ៧កញ្ចប់តូច៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ