ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្ដមកដល់រាជធានីភ្នំពេញ វិញបន្ទាប់ពីទស្សនកិច្ចវៀតណាមផ្លូវការ ៥ថ្ងៃជាមួយនឹងលទ្ធផលល្អប្រសើរ

ចែករំលែក៖

 ភ្នំពេញ៖  ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅ សាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ត្រូវបានបញ្ចប់និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅរសៀលថ្ងៃទី ៨ កញ្ញា ២០២២ ដោយបាននាំមកនូវលទ្ធផលល្អប្រសើរ 

   សូមបញ្ជាក់ថា នៅថ្ងៃទី៥កញ្ញា ប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ ធ្វើទស្សនកិច្ច និងសិក្សាគម្រោងរោងចក្រកែច្នៃសំរាមជាថា មពលអគ្គិសនីសុកសឺន។ បន្ទាប់មកគណៈ ប្រតិភូបានបន្តទស្សនកិច្ចអាងប្រព្រឹត្តិកម្មទឹកកង្វក់ ហើយនៅរសៀល គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងជាមួយលោក TRAN SY THANH សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ រួមជាមួយប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ។ 

    បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសមជាមួយលោក DING TIEN DUNG សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។ 

     នៅរសៀលថ្ងៃនោះ លោក ឃួង ស្រេង ក៏បានជួបសម្ដែង ការគួរសមនិងពិភាក្សាការងារជាមួយលោកជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម នៅទីក្រុងហាណូយ ដោយលោកបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិ យោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិ យោគនៃទីក្រុងទាំង២ឲ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុន វិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំង២។ បន្តមកគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ លោក ឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីរិតចំណងមិត្តភាព សាមគ្គី  ភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ ភ្នំពេញ.ហាណូយដែលជាទីក្រុង សម្ពន្ធ័ភាពនឹងគ្នា។

     នៅរសៀលថ្ងៃទី៦ ខែកញ្ញា គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង បានអញ្ជើញចូលជួបសំដែងការគួរសម ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រសៀលថ្ងៃទី៦ កញ្ញា​ ដដែល លោកឃួង ស្រេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញជួបសំដែងការគួរសមជាមួយ លោក វឿង ឌីញ  ហឺ(VUONG DINH HUE)ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅវិមានរដ្ឋសភានាទីក្រុងហាណូយ។

  នៅថ្ងៃទី៨កញ្ញានេះ លោកអភិបាល និងលោកស្រីរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៏ទីផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE)លើកទី១៦ នៅទីក្រុងហូជីមិញ ។

លោក ឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ លោក PHAN VAN MAI ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ លោកPHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំង២ ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៏,សុខាភិបាល អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។  នៅថ្ងៃដដែលនេះដែរ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ និងចូលជួប សម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមីញ ក៏មានការចូលរួមពីលោកសុខ ដារ៉េត អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមីញផងដែរ ។ មុនធ្វើមាតុភូមិនិវត្តមកកាន់រាជធានីភ្នំពេញវិញ។ អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលក្នុងដំណើរទស្សនៈកិច្ចប្រកបដោយផ្លែផ្កាល្អប្រសើរ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាទីក្រុងសម្ពន្ធ័ភាពមេត្រីភាព នឹងគ្នា៕

ដោយ ៖ សំរិត


ចែករំលែក៖