ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសម្ពោធ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្នាដៃ​នារីខ្មែរសាឡន​ និងចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ស្នាដៃ​នារីខ្មែរសាឡន​ ត្រេឌីង​ ឯ.ក​ និង​សហគ្រាស​ថែរក្សា​សម្រស់​ ឡាវី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមហ៊ុន​ស្នាដៃ​នារីខ្មែរសាឡន​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានសម្ពោធ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្នាដៃ​នារីខ្មែរសាឡន​ និងពិធី​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ស្នាដៃ​នារីខ្មែរសាឡន​ ត្រេឌីង​ ឯ.ក​ និង​សហគ្រាស​ថែរក្សា​សម្រស់​ ឡាវី​ ក្រោម​អធិបតីភាព​លោក​ ទូច​ គង្គា​ និងលោកស្រី​ កែ​ កុលសោភា​ ស្ថិត​នៅ​សង្កាត់​ពងទឹក​​ ខណ្ឌ​ដង្កោ​។ ក្នុងពិធីនេះ​ដែរ​មានការចូលរួមពី លោកអគ្គនាយកក្រុមហ៊ុនស្នាដៃនារី សាឡន , លោកស្រីអគ្គនាយិកា មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន ,លោកស្រី​សហគ្រាស​ថែរក្សា​សម្រស់​ ឡាវី​ និងបណ្តាប្រធានសាខាទាំង១៤សាខា និងដៃគូរសហការចំនួន ៤៥សាខា​ ព្រមទាំង​បុគ្គលិក​មកពីបណ្តារាជធានី-ខេត្ត។​

លោក ម៉ៅ មីន អគ្គនាយកក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន​ បានឱ្យដឹងថា​ ស្នាដៃនារីខ្មែរសាឡន ចាប់ផ្ដើមដំណើរដំបូង ក្នុងកំឡុងឆ្នាំ២០០៦​ ជាមួយពាក្យស្លោកថា, អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត ដោយមានចំនួន ១៤សាខា មានដៃគូរសហការ ចំនួន៤៥ សាខា មានការចែកចាយ បង្រៀនជំនាញផ្នែកសាឡន ដូចជា អ៊ុតសក់ត្រង់ លាបពណ៌សក់ រចនាក្រចក Make Up (តុបតែងមុខ) ជាដើម ។ល។ 

លោកបន្តថា​ ស្នាដៃនារីខ្មែរសាឡន មានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម , បើផ្នែកមជ្ឈមណ្ឌលបណ្តុះបណ្តាល គឺមានអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ , ចំពោះប្រវេទន៍ផលិតផល មានអាជ្ញាប័ណ្ណ ពីក្រសួងសុខាភិបាល , និងសហគ្រាសមានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម ។ និយាយរួម(ស្នាដៃនារីខ្មែរ សាឡន) អនុវត្តតាមច្បាប់របស់រដ្ឋ ក្នុងការប្រកួតប្រណាំងប្រជែងពាណិជ្ជកម្មដោយមានភាពស្មោះត្រង់ ។ 

នាឱកាសនោះ​ លោក​ ទូច​ គង្គា​ បានថ្លែង​ថា​ យើង​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​នារីខ្មែរសាឡន​គឺជា​ទំនេីបកម្ម បានកកេីតដំបូងមកតាំងពីឆ្នាំ២០០៦​ ដោយសារតែមានការខំប្រឹងប្រែងពីលោកអគ្គនាយករហូតបង្កេីតបានជាក្រុមហ៊ុននេះបាន​ ព្រោះតែផលិតផលយេីងមានស្ដង់ដា​ គុណភាព​ ដូច​ជា​ ការធ្វេីសាឡន​ និងផលិតផលទាំងឡាយគឺវាត្រឹមត្រូវទៅតាម​លក្ខណៈ​បច្ចេកទេស​ទាំងនេះហេីយធានាបាននូវគុណភាព​ ដោយគុណភាពនេះហេីយទេីបទទួលបានការទុកចិត្តពី​អតិថិជន​។ ប្រសិនយេីងគ្មានគុណភាព​ សេវាកម្មមិនល្អ​គឺគ្មាន​អតិថិជន​ណាគេមក​គ្រាំទ្រយេីងទេ​ ប៉ុន្តែ​ដោយសារតែសេវាកម្មយេីងល្អ​ ចាប់ផ្ដើម​ពី​សាឡនតូចមួយ​ ឡេីងទៅជា​សហគ្រាស​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ បានក្លាយទៅជាក្រុមហ៊ុន​ និងឈានទៅដល់ការបេីកសាខាជាច្រេីននៅតាមបណ្ដាខេត្ត-រាជធានី​។ 

លោក​ ទូច​ គង្គា​ ថ្លែងបន្តថា​ ដេីម្បី​ឱ្យ​ក្រុមហ៊ុន​កាន់តែរីក​ចម្រេីនមានទំនប់ទុកចិត្តពី​អតិថិជន ក្នុងការប្រកួតប្រជែង ប៉ុន្តែ​បេីយេីងខ្វះបដិសណ្ឋារកិច្ច​នោះ​ ក៏យេីងមិនអាចរីកចម្រេីនទៅមុខដែល។ ជាពិសេស​ផលិតផល​នីមួយៗ​ ត្រូវ​តែរក្សាទុកនៅកន្លែងដែលមានស្ដង់ដាតាមលកខណៈ​បច្ចេកទេស​ និងឆ្លងកាត់​និងត្រួត​ពិនិត្យ​ត្រឹមត្រូវ​នៅក្រសួង​សុខាភិបាល​។ លោកបន្តថា​ ចំពោះការវិនិយោគ​គឺយេីងត្រូវអនុវត្តតាមច្បាប់របស់រដ្ឋ មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺជាការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងបានចំណូលពន្ធបង់ជូនរដ្ឋ។

ក្នុងពិធីនេះ​សិក្ខាសាលាផលិតផលគ្រឿងសំអាងម៉ាក់ LAVIE ដែលមានដូចជា៖​ LAVIE ARMPIT WHITENING 191​ ,LAVIE ឡេលាបខ្លួន​ ,LAVIE ត្រាំទឹកដោះគោស្ងួត​ ,LAVIE ព្យាបាលមុខជាំ​ ,LAVIE ព្យាបាលមុខមុន​ ,LAVIE SKINCARE លាបមុខប្រចាំថ្ងៃ​ ។ 

ចំណែកឈុត LAVIE ARMPIT WHITENING (ឡេក្លៀក)​,ឈុត LAVIE WHITENG BODY CREAM (ឡេលាបខ្លួន)​,ឈុត LAVIE WHITENG BATH RICE GERM (ទឹកដោះគោស្ងួត)​ ,ឈុត LAVIE CINSENC ESSENCE ( ព្យាបាលមុខជាំ)​ ,ឈុត LAVIE CINSENC ESSENCE ព្យាបាលមុខមុន) ឈុត LAVIE SKINCARE ( លាបមុខប្រចាំថ្ងៃ)​ ,ឈុតសាប៊ូ NRKS មាស​ ,ឈុតសាប៊ូ SONDARELL​,​ និងឈុតសាប៊ូ NINE STOR​៕

ដោយ​៖សហការី​


ចែករំលែក៖