ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តកូរ៉េពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១​ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លា​មៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តកូរ៉េដែលចតស្ងៀមនៅចិញ្ចើមផ្លូវកាលពីវេលាម៉ោង៧និង២០នាទីព្រឹក​ ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២២​  នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ព្រៃព្រីងខាងត្បូង២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានពីកន្លែងកេីតបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ​ ពណ៌ស​ បានចតស្ងៀមនៅចិញ្ចេីមផ្លូវក្នុងទិសដៅពីជេីងទៅត្បូង​បន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូគប់ជ្រុង​ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 1S-0197 ធ្វេីដំណេីរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្តាលបោកខ្ទប់រងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត។

ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖