ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បង្ហាញពីទឹកចិត្តនឹក ស្រឡាញ់ចៅៗ

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ចំថ្ងៃសែនលោកខែផង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនូវរូបភាពជាច្រើន ជាមួយចៅៗ លើផេកផ្លូវការ បង្ហាញថា, “ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង” ពិសេសលើលោកនេះ គ្មានស្នេហាណាធំជាង ស្នេហា រវាងឪពុកម្តាយ មកលើកូនៗ មកលើចៅៗនោះឡើយ។ 

សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា,  កាលចៅនៅពីតូចចៅដណ្តើមគ្នាឱ្យតា ពឬឱ្យតាដឹកដៃឬដណ្តើមគ្នាមកនៅជិតតា។

សម្តេចតេជោ ហ៊ុនសែន បានបន្តថា, ពេលចៅធំចៅកាន់តែឃ្លាតឆ្ងាយពីតា ដោយចៅជាប់រៀនសូត្រ។ចៅកាន់តែ កើនអាយុតាយាយកាន់តែចាស់នេះជាក្រិតក្រមធម្មជាតិ កើត ចាស់ ឈឺស្លាប់តែតាសង្ឃឹមថានឹងបានពចៅទួតនា ពេលខាងមុខទៀត៕


ដោយ ៖ សុខ ខេមរា


ចែករំលែក៖