ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាពេលថ្មីនេះ ម្ចាស់ផេក Page ហ្វេសប៊ុកឈ្មោះ Phuma បានសរសេរខ្លឹមសារបង្ហោះក្នុង Page របស់ខ្លួន ដោយបានលើក ឡើងពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយដែលកើតឡើងកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅនៅភូមិវាលទ្រាឃុំអូរតាគី ស្រុកថ្ម គោ ល ខេត្តបាត់ដំបង ដែលករណីនេះ បង្កដោយជនសង័្សយបានប្រព្រឹត្តអំពើហិង្សាដោយអាវុធ (កាំបិត)កាប់ទៅលើជនរងគ្រោះឈ្មោះ ជុំ សំ ណាងភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យ។
នៅក្រោយកើតហេតុជនសង័្សយបានគេចខ្លួនពីកន្លែងកើតហេតុ ។ នៅក្នុងខ្លឹមសារដដែលនេះម្ចាស់ Page បានចោទប្រកាន់និងទំលាក់កំហុសយ៉ាងធ្ងន់ធ្ងរមកដល់សមត្ថកិច្ចនគរបាលជាពិសេស ចោទប្រកាន់មកថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថាមិនបានយកចិត្ត ទុកដាក់ និងគ្មានសមត្ថភាពក្នុងចំណាត់ការលើករណីនេះ ដែលខ្លឹមសាររបស់ម្ចាស់ Page សរសេរ នេះ មានចេតនាវាយតម្លៃបង្អាប់បង្អោនចំពោះចំ ណាត់ការរបស់សមត្ថកិច្ចនគរបាល ដែលកំពុងអនុវត្តនូវតួនាទីនិងភារកិច្ចស្របតាមនីតិវិធី និងច្បាប់ ហើយខ្លឹមសារដដែលនេះបាននាំបង្កឱ្យមានការភាន់ច្រឡំពីសំណាក់មហាជនទូទៅ ដែលមិនបាន យល់ច្បាស់អំពីសមត្ថកិច្ចនិងនីតិវិធីក្នុងការអនុវត្ត ដែលចាំបាច់ត្រូវធ្វើការបកស្រាយបំភ្លឺចំពោះបញ្ហានេះ ។
សូមជម្រាបជូនថា នៅក្រោយពេលកើតហេតុ ព័ត៌មាននេះបានដឹងដល់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ហើយស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានធ្វើការស្រវជ្រាវស៊ើបអង្កេតលើករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត រហូតកំណត់បានអំពីមុខសញ្ញាជនសង័្សយនិងជាជនដៃដល់ក្នុងករណី នេះហើយបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនិងបានធ្វើការរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងរួចរាល់ហើយ ដែលខណៈនេះសមត្ថកិច្ចនគរបាលកំពុងប្រតិបត្តស្របតាមអធិបញ្ជារបស់ស្ថាប័នអយ្យការនៃសាលាដំបូងខេត្តបាត់ដំបង ប៉ុន្តែជន ដៃដល់កំពុងរត់គេចខ្លួនពីមូលដ្ឋាននៅឡេីយ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វេីការបដិសេធចោលទាំងស្រុងចំពោះការលើកឡើងដែលថា ថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមិនមានចំណាត់ការលើករណីនេះ។
ស្នងការដ្ឋានសូមទទួលយកនូវមតិយោបល់ចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងន័យស្ថាបនា បប៉ុន្តែមិនអាចទទួលយកបានឡើយ ចំពោះមតិយោបល់ចូលរួមដែលប្រកបដោយន័យ បង្អាប់បង្អោនកិត្តិយសនិងសេចក្តីថ្លៃថ្នូរនិងការទំលាក់កំហុសចោទប្រកាន់ណាមួយដែលផ្ទុយពីការពិត។
ក្នុងប៉ុន្មានថ្ងៃនេះក្រុមការងារបានដាក់លេខទូរស័ព្ទជូនម្ចាស់ Page ខាងលើដេីម្បីបានទាក់ទងពន្យល់ពីករណីនេះ ប៉ុន្តែម្ចាស់Page មិនព្រមធ្វេីការឆ្លេីយតបអ្វីទាំងអស់ហេីយបន្តធ្វេីការផ្សព្វផ្សាយនូវខ្លឹមសារនិងរូបភាពដដែលៗដោយពុំដឹងអំពីគោលបំណងឱ្យពិតប្រាកដពីម្ចាស់ Page នោះឡើយ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជាពិសេសម្ចាស់Page ជ្រាបជាព័ត៌មាននិងបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភារភាពបំផុត សូមអរគុណ៕
ដោយ៖សហការី