ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ឱកាសក្នុងការទទួលបានសៀវភៅត្រឡប់មកវិញហើយ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា, សូមអរគុណបងប្អូនទាំងអស់ចំពោះការរង់ចាំ និងការបន្តការចុះឈ្មោះជាបន្តបន្ទាប់ ដែលពិតជាបានបង្ហាញឲ្យឃើញសន្ទុះនៃការតម្រូវការសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។

លោកបណ្ឌិតថ្លែងថា, សូមបងប្អូនដែលបានផ្ញើសារចូលប្រអប់សារក្នុង Page: Hun Manet – C.O.Army ឬបានចុះឈ្មោះផ្ទាល់នៅទីតាំង អាចមកទទួលសៀវភៅបានចាប់ពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច៖

 ⁃ ចំពោះអ្នកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមមកទទួលសៀវភៅដោយផ្ទាល់ពីទីតាំងបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

 ⁃ ចំពោះអ្នកនៅតាមបណ្តាខេត្ត ក្រុមការងារនឹងរៀបចំផ្ញើជូន តាមរយៈជនបង្គោលតាមបណ្តាខេត្ត ដោយនឹងធ្វើការទំនាក់ទំនងទៅអ្នកស្នើសុំដើម្បីអញ្ជើញមកទទួលសៀវភៅ

 ⁃ ចំពោះក្រុម ឬអង្គភាពដែលបានស្នើសុំ ក្រុមការងារនឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ ដើម្បីអញ្ជើញមកទទួលសៀវភៅ។

បញ្ជាក់៖ 

– ចំពោះបងប្អូនដែលបានផ្ញើសារចូលក្នុងប្រអប់សារហើយ មិនទាន់ទទួលបានលេខកូដ គឺអាចមកទទួលដោយផ្ទាល់នៅទីតាំង ដោយគ្រាន់តែបង្ហាញប្រអប់សារដែលបានផ្ញើចូល ដោយក្រុមការងារនឹងរៀបចំផ្តល់ជូនភ្លាមៗនៅទីតាំងតែម្តង។ 

– ចំពោះបងប្អូនដែលមានកន្ទុយប័ណ្ណតាមរយៈការចុះឈ្មោះរួចរាល់ គឺគ្រាន់តែកាន់កន្ទុយប័ណ្ណមកជួបក្រុមការងារ គឺអាចទទួលបានសៀវភៅភ្លាមៗ ៕

ដោយ : សិលា


ចែករំលែក៖