ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរដ្ឋស្តីទី អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, ព្រះមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបិត ទី២ សោយទិវង្គត ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា ។

ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (១៩២៦-២០២២)

ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (Elizabeth II) ដែលគ្រងរាជ្យ​បាន​យូរជាងគេ​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អង់គ្លេស បាន​សោយទិវង្គត នៅថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែកញ្ញា​ ឆ្នាំ២០២២ នៅក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។ ក្រោយ​ការសោយទិវង្គត របស់​ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ ព្រះអង្គម្ចាស់ ឆាលស៍ ដែលជា​បុត្រាច្បង គឺ​ជា​អ្នក​​ឡើង​ស្នងរាជ្យ ហើយ​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ ឆាលស៍ ទី៣ (Charles III)។ នៅក្នុងរយៈពេល ៧០ឆ្នាំ នៃ​ការ​គ្រងរាជសម្បត្តិ ដែល​ជា​រយៈពេល​យូរ​ជាងគេ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ គឺ​ជា​ជន្ទល់​ដ៏​រឹងមាំ​មួយ នៃ​​​​របបរាជានិយម​​អង់គ្លេស ឆ្លងកាត់​ទាំង​ស្ថិរភាព និង​អស្ថិរភាព នៃ​នយោបាយ​អង់គ្លេស​និង​ពិភពលោក។ ជាជោគជ័យ​មួយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​ព្រះមហាក្សត្រិយ៍ ដែល​ កាល​ពី​ដំបូងឡើយ មិនមាន​អ្នកណា​នឹកស្មាន​ថា អាច​នឹង​មាន​ជោគវាសនា​បាន​ឡើង​គ្រងរាជបល្ល័ង្ក ៕

ដោយ ៖ សហការី


ចែករំលែក៖