ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ឆ្នាំទៅបងប្អូនអាចខឹងខ្ញុំក៏ប៉ុន្តែ ឆ្នាំនេះបងប្អូនបានយល់ពី ហ៊ុន សែន ច្បាស់ ហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានលើកឡើងថាតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងការសម្រេចដែលមានការទទួលខុសត្រូវខ្ពស់របស់សម្ដេចកាលពីឆ្នាំ២០២១ ទើបនៅឆ្នាំ២០២២ ពលរដ្ឋអាចចេញដើរលេងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌបានដោយរីករាយ។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានេះជាអ្វីដែលពលរដ្ឋអាចដឹងច្បាស់ហើយពីការសម្រេចរបស់សម្ដេចមិនឲ្យមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន។

សម្ដេចតេជោថា៖ «កាលពីចូលភ្ជុំឆ្នាំទៅ ដោយ ហ៊ុន សែន បានស្នើសុំឲ្យខិតខំរក្សារហូតដល់បងប្អូនមិនបានយកប្រគេនចង្ហាន់លោកផ្ទាល់។ក៏ប៉ុន្តែការពារអាយុជីវិតបងប្អូនបាន។ ដោយសារការពារជីវិតនោះហើយទើបបាន មានបានដាក់បិណ្ឌបានរាល់ថ្ងៃនេះរហូតទៅដល់ភ្ជុំ។ បើការពារអាយុជីវិតមិនបាន កុំនិយាយដល់រឿងសិទ្ធិប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សអីនោះ។ សិទ្ធិធំជាងគេ សិទ្ធិរស់រានមានជីវិតនេះឯង»។

កម្ពុជាខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌអស់២ឆ្នាំ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយពលរដ្ឋពុំទទួលបានការចាក់វ៉ាក់សាំងបានគ្រប់គ្រាន់។ រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះការឆ្លងជាសហគមន៍ ២០ កុម្ភៈ។ កម្ពុជាប្រើពេល ៨ខែដើម្បីធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅបាន ១០០ភាគរយ និងបានបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមរយៈការបើឲ្យមានពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញនៅឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ បានរាយការណ៍ថាមានពលរដ្ឋខ្មែរជាង ៥,១លាននាក់ចេញដើរកម្សាន្តក្នុងថ្ងៃសម្រាកនេះ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១៣ ខែកញ្ញា​​​​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១៦នាក់​ (ឆ្លងសហគមន៌៍:​១៦ និងនាំចូល:​ ០) និងមានជាសះស្បេីយ​ ១៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ១៣៧៧៣៥​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​ ១៣៤៦០៩ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៥៦នាក់ ។ សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 3058588  ស្មេីនឹង​ 180981  ក្នុង១លាន នាក់​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖