ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ នៅវេលាម៉ោង ៤រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៤៧៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានគូសបញ្ជាក់មានដូចខាងក្រោម៖
– មូលហេតុ៖ ជួសជុលបំពង់ចែកចាយទឹកស្អាតទំហំ ១១០មម។
– ទីតាំង៖ លើផ្លូវលេខ៤៧៦។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវលេខ៤៧៦ ចន្លោះផ្លូវលេខ១៥៥ ដល់ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយឡែករយៈពេល៖ គិតចាប់ពីម៉ោង ១៦:០០នាទីរសៀល រហូតដល់បញ្ចប់ការជួសជុល។
សូមជម្រាបដែរថា កាលពីវេលាម៉ោងប្រហែល ២រសៀលថ្ងៃដដែលនេះ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ក៏បានសេចក្តីជូនដំណឹង
ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញផងដែរ។
– មូលហេតុ៖ ធ្លាយប្រេះបែកក្រវ៉ាត់ទំហំ 225mm x 40mm។
– ទីតាំង៖ លើផ្លូវលេខ១២៨។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវលេខ១២៨ ចន្លោះផ្លូវលេខ២៦១ ដល់ផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែករយៈពេល៖ គិតចាប់ពីម៉ោង ១២:៣០នាទីថ្ងៃត្រង់ រហូតដល់បញ្ចប់ការជួសជុល។ ដូច្នេះសូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ៕
ដោយ៖សហការី