ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ប្រទេសស៊ុយអែតលាលែងចេញពីតំណែង

ចែករំលែក៖

នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson នៅថ្ងៃទី១៤ខែកញ្ញា បានទទួលស្គាល់ពីការបរាជ័យរបស់ខ្លួន ហើយប្រកាសថានឹងលាលែងចេញពីតំណែង ក្រោយពេលគណបក្សរបស់លោកស្រីបានចាញ់ក្នុងការបោះឆ្នោតសភាកាលពីចុងសប្តាហ៍កន្លងមក។
លោកស្រី Magdalena Andersson បានក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់នៅតំបន់អឺរ៉ុបខាងជើងនៅឆ្នាំ២០២១ ។ លោកស្រីបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Stockholm នាថ្ងៃទី១៤ខែកញ្ញាថា លោកស្រីនឹងដាក់លិខិតលាលែងចេញពីតំណែងនៅថ្ងៃទី១៥ខែកញ្ញា។ ការប្រកាសរបស់លោកស្រីក្រោយពេលគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលចុងក្រោយនៅថ្ងៃទី១១ខែកញ្ញា ក្រោយសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់រួចរាល់។
លទ្ធផលនៃការបោះឆ្នោតសភា គណបក្សរបស់លោកស្រីទទួលបានកៅអីក្នុងសភា១៧៣ ចំណែកគណបក្សប្រឆាំងទទួលបាន១៧៦ គឺបានចាញ់យ៉ាងប្រកៀកប្រកិតបំផុត។
មេដឹកនាំគណបក្សប្រឆាំងលោក Ulf Kristersson អាយុ៥៨ឆ្នាំនឹងក្លាយជានាយករដ្ឋមន្ត្រីជំនួសលោកស្រី Magdalena Andersson ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Politico.eu


ចែករំលែក៖