ខេត្តព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជា មេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងអស់លោកជាភ្ញៀវកិត្តិយស គណៈគ្រប់គ្រងវគ្គ គណៈនាយកសាលាគ្រូបង្វឹកនគរបាលជាតិទាំងអស់ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ជំនាញផែនទី ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ(GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើ សញ្ញាផ្កាយរណប(GPS/GNSS) ជំនាន់ទី១ ប្រចាំឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺន ជំនាញនគរបាលការពារព្រំដែន (ខេត្តព្រះវិហារ)។
លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងថា ទាំងអស់នេះ គឺបានមកដោយសារ ការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, និងការចង្អុលដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំអនុវត្តយ៉ាងត្រឹមត្រូវ តាមការកែទម្រង់កងកម្លាំង នគរបាលជាតិ ពិសេសការកសាងពង្រឹង ធនធានមនុស្ស ក្នុងជួរកងកម្លាំង នគរបាលជាតិ ប្រកបដោយ ភាពស្មោះត្រង់ ក្នុងវិជ្ជាជីវៈជំនាញពិតប្រាកដ មានបច្ចេកវិទ្យាទំនើបមានសមត្ថភាពបំពេញភារកិច្ច និងស្មារតីទទួលខុសត្រូវក្នុងការការពារបូរណភាពទឹកដី គោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម រក្សាការពារអាយុជីវិត ទ្រព្យសម្បត្តិ និងបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានសង្ឃឹមនិងរំពឹងទុកថា សិក្ខាកាមទាំងអស់និងបានក្លាយ ជាទំពាំងស្នងឬស្សី ជាផ្នែកធនធានមនុស្សមួយប្រកបដោយ វិជ្ជាជីវៈពិតប្រាកដ មានសមត្ថភាព គ្រប់គ្រាន់ ក្នុងការអានផែនទីនិងប្រើប្រាស់បានយ៉ាងត្រឹមត្រូវ លើផែនទី ក្រដាស និងចេះផលិត ផែនទីឌីជីថល ដែលមានលទ្ធភាពបែងចែកច្បាស់លាស់រវាង ដាតទុម WGS-84និងដោតទុម Indian-60 ចេះប្រើប្រាស់ម៉ាស៊ីន GPS/GNSS ដើម្បីវាស់រកនិយាមកា និងស្វែងរកទីតាំងភូមិសាស្ត ចេះប្រើប្រាស់ កម្មវិធីផែនទីGIS សម្រាប់បង្កើតផែនទីនិងធ្វើរបាយការណ៍ អំពីព័ត៌មានជាក់ស្ដែង នៃភូមិសាស្ត្រ ឋានលេខាពិតប្រាកដ ដើម្បីយកចំណេះទាំងអស់នេះបម្រើការជូន ក្នុងអង្គភាព និងជូនជាតិមាតុភូម ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ដ៏រុងរឿង នៃយើង។
ដោយកន្លងមក សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន (ខេត្តព្រះវិហារ) បានបើកវគ្គ បណ្តុះបណ្តាលហ្វឹកហ្វឺន ដល់កងកម្លាំងនគរបាលការ ពារព្រំដែនជារៀងរាល់ឆ្នាំ លើកលែងតែក្នុងបរិបថ នៃការឆ្លងរីករាលដាលនៃជំងឺកូរីដ-១៩ រាល់វគ្គសិក្សាទាំងអស់ ត្រូវបានផ្អាកដំណើរការមួយរយៈ ដោយគោរពអនុវត្តទៅតាមគោលការណ៍ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត។ ក្នុងឆ្នាំ២០២២នេះ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបិទបញ្ចប់វគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញ ផែនទីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GPS) និងប្រព័ន្ធវាស់វែងទីតាំង ដោយប្រើសញ្ញាផ្កាយរណប (GIS/GNSS) ជំនាន់ទី១ប្រចាំឆ្នាំ២០២២ ដែលមានគ្រប់លក្ខខណ្ឌសម្រាប់រយៈពេលចំនួន៩០ថ្ងៃ ដល់សិក្ខាកាម ចំនួន១៣០នាក់ មកពីវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹកទាំង៣៦វរៈ ចំនួន៧៨រូប និងមកពី កងពលធំអន្តរាគមន៍លេខ៣ ចំនួន៥២រូប ។
លទ្ធផលជាក់ស្ដែងតាមរយៈការប្រឡងរបស់វគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបានចំណាត់ថ្នាក់ដូចតទៅ៖-លទ្ធផលល្អ-លទ្ធផលល្អបង្គួរ-លទ្ធផលមធ្យមចំនួន ៥៧នាក់ ស្មើនឹង ៤៣% ចំនួន ៦២នាក់ ស្មើនឹង ៤៧%ចំនួន ១១នាក់ ស្មើនឹង ១០%៕
ដោយ៖សហការី