ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាកាមចំនួន ១០០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហាន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំកងទ័ពជើងគោក ប្រកបដោយជោគជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖  សិក្ខាកាមចំនួន ១០០នាក់ វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហាន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំកងទ័ពជើងគោក បានបញ្ចប់ដោយជោគជ័យ និងបានប្រារព្ធពិធីបិទក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ នៅបញ្ជាការដ្ឋានកាភ្លើងធំ កងទ័ពជើងគោក ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ឯក ពៅ សុខា បានអបអរសាទរ និងបានថ្លែងកោតរសើរ វាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ សិក្ខាកាមទាំងអស់បានសហការណ៍ល្អធ្វើឲ្យវគ្គនេះបានបិទបញ្ចប់តាមការគ្រោងទុកដោយទទួបានលទ្ធផលគួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ថាកងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាជ្រុងអាទិភាពមួយនៃការធ្វើកំណែទម្រង់របស់ខ្លួន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់យោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។  លោកឧត្តមសេនីយ៍ឯក ពៅ សុខា បានបន្តទៀតថា បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដ ឱ្យដល់កងទ័ព ជាពិសេសយោធិន មានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ។  

លោកឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ពីសារៈសំខាន់ជំនាញកាំភ្លើងធំ កងទ័ពជើងគោក ដើម្បីឲ្យនាយទាហានយើងបានយល់ពីតួនាទីដឹកនាំបញ្ជា ជំនាញ និងចេះធ្វើគំរោងផែនការប្រតិបត្តិការកាំភ្លើងធំ និងជាសេនាធិការឲ្យមេបញ្ជាការ   និងចេះប្រើឧបករណ៏កាំភ្លើងទំនើប ក្នុងការគិតគូរពីទិន្ន័យ ការបាញ់លឿន រហ័ស និងចេះធ្វើផែនការប្រើប្រាស់កាំភ្លើង ចេះចាត់តាំងហ្វឹកហ្វឺន និងត្រៀមប្រយុទ្ធគ្រប់កាលៈទេសៈនៅលើគ្រប់សមូរភូមិផងដែរ ។

លោកឧត្តមសេនីយ៍ឯក ពៅ សុខាបានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេៈដឹងពីការរៀនសូត្រទៅបំរើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពឲ្យមានការីកចំរើនក្នុងអង្គភាព សំដៅរួមចំណែករួមកសាងជាតិ មាតុភូមិ និងប្រជាជន ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៏យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ខានកងទ័ពជើងគោកបានប្រគល់ជូន សហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ  ឃុំមានសុវត្ថភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិ 

ដោយ ៖ សហការី


ចែករំលែក៖