ព័ត៌មានទាន់ហេតុការណ៍៖

ចិននឹងជួយដល់ UAE បញ្ជូនយានស្រាវជ្រាវឡើងទៅកាន់ឋានព្រះចន្ទ

ចែករំលែក៖

ប្រទេសអារ៉ាប់រួម UAE នៅថ្ងៃទី ១៦ខែកញ្ញា បានប្រកាសថា ចិននឹងជួយដល់ប្រទេសអារ៉ាប់រួម UAE បញ្ជូនយានអវកាសស្រាវជ្រាវទៅកាន់ឋានព្រះចន្ទ ។ នេះជាកិច្ចសហប្រតិបត្តិការដំបូងរវាងប្រទេសទាំងពីរក្នុងវិស័យអវកាស។
ដើម្បីសម្រេចបានគោលដៅនេះ មជ្ឈមណ្ឌលអវកាស Mohammed bin Rashid (MBRSC) នៃប្រទេសអារ៉ាប់រួម និងនាយកដ្ឋានគ្រប់គ្រងដែនអវកាស ចិន (CNSA) បានចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិប្តិការលើវិស័យស្រាវជ្រាវអវកាស ។ ទន្ទឹមនឹងនោះ អង្គការអវកាសចិន CNSA នឹងជួយបញ្ជូនយានស្រាវជ្រាវផលិតដោយប្រទេសអារ៉ាប់រួមឡើងទៅស្រាវជ្រាវនៅឋានព្រះចន្ទ។
អង្គការអវកាស (MBRSC)របស់ប្រទេសអារ៉ាប់រួម បញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយចិននិងជួយដល់អារ៉ាប់រួម ងាយស្រួលក្នុងការស្រាវជ្រាវឋានព្រះចន្ទ។ ប្រទេសអារ៉ាប់រួមជាប្រទេសសមាជិកនៃសន្ធិសញ្ញា Artemis ស្តីពីច្បាប់ស្រាវជ្រាវឋានព្រះចន្ទ។
តាមគម្រោង ប្រទេសអារ៉ាប់រួម នឹងចាប់ផ្តើមគម្រោងស្រាវជ្រាវឋានព្រះចន្ធនៅខែវិច្ឆិកាខាងមុខ ដោយបញ្ជូនយានស្រាវជ្រាវ Rashid មានទម្ងន់១០ គីឡូក្រាម ។ ការស្រាវជ្រាវលើកនេះមានការចូលរួមពីយានចុះចតលើឋានព្រះចន្ទ Hakuto-R Mission 1 ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ MSRBC

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖