ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលបាញ់រ៉ុក្កែតទៅលើអាកាសយានដ្ឋានអន្តរជាតិ Damascus នៃប្រទេសស៊ីរី

ចែករំលែក៖

ក្រសួងការពារជាតិស៊ីរីនៅព្រឹកថ្ងៃទី១៧ខែកញ្ញា បានប្រកាសថា អុីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Damascus និងទីតាំងផ្សេងទៀតនៅក្នុងប្រទេសស៊ីរី សម្លាប់ទាហាន៥នាក់ បង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន។
សារព័ត៌មានជាតិស៊ីរី SANA បានផ្សាយថា «នៅវេលាម៉ោង ០និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែកញ្ញា កម្លាំងទាហានអុីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសដោយរ៉ុក្កែតទៅលើអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានី Damascus និងតំបន់ភាគខាងត្បូងរដ្ឋធានីនេះ។
កម្លាំងទាហានស៊ីរីបានប្រកាសថា បើទោះបីប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសស៊ីរីបានបាញ់ទម្លាក់រ៉ុក្កែតជាច្រើនរបស់អុីស្រាអែលក្តី ប៉ុន្តែមិនអាចការពារអស់នោះឡើយ ជាលទ្ធផលមានទាហានស៊ីរី៥នាក់ស្លាប់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ថា សកម្មភាពវាយប្រហារនោះតើវាប៉ះពាល់ដល់ការហោះហើរនៅអាកាសយានដ្ឋាននោះដែរឬទេ?៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Vietnamnet.vn

រូប​ថត​ ៖ AP


ចែករំលែក៖