ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងប្រវែង៥៩៥ម៉ែត្រ ថវិកាមូលនិធិឃុំឆ្នាំ២០២២ ប្រើប្រាស់ថវិកាចំនួន២៥២លានរៀល កំពុងសាងសង់នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដោយសង្កេតឃើញពីការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើចរាចរណ៍ទៅមក ពុំមានសុវត្ថិភាពដល់ពួកគាត់។ អាស្រ័យហេតុនេះហើយបានជាលោក ចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ និងក្រុមការងារនៅសង្កាត់រដ្ឋបាលកំពង់ក្របៅ បានលើកគម្រោងផ្ដល់ផ្លូវបេតុងផ្លូវ ប្រវែង៥៩៥ម៉ែត្រ ទទឹង០៦ម៉ែត្រនិងកម្រាស់១.៥០សង់ទីម៉ែត្រ ជាថវិកាមូលនិធិឃុំឆ្នាំ២០២២ ប្រើប្រាស់ថវិកាចំនួន២៥២លានរៀល កំពុងសាងសង់ស្ថិតនៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

      ដោយមានការចង្អុលបង្ហាញពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចាត់ចែងឲ្យអាជ្ញាធរឃុំសង្កាត់ បានផ្ដល់ផ្លូវបេតុងមួយខ្សែសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឲ្យមានសុវត្ថិភាព និងងាយស្រួលក្នុងការធ្វើចរាចរណ៍។ បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលមានទំនុកចិត្តដល់ថ្នាក់ដឹកនាំដែលយកចិត្តទុកដាក់បាននូវផ្លូវបេតុងមួយខ្សែនេះ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើន។ ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គឺមានប្រព័ន្ធទឹកស្អាត មានអគ្គិសនី និងផ្លូវសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។

      អាជ្ញាធរឃុំសង្កាត់ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារនៅហេដ្ឋារចនាសម្ព័ន្ធដែលបានកសាងឲ្យបានសមិទ្ធផលល្អៗនៅក្នុងសហគមន៍របស់ពួកគាត់។ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់នៅអ្វីដែលថ្នាក់ដឹកនាំប្រគល់ឲ្យអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ៕

ដោយ៖ កែវ មន្នី


ចែករំលែក៖