ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហេីយជនរងគ្រោះដេញពីក្រោយត្រូវសមត្ថកិច្ចឃាត់បាន២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ហេីយព្យាយាមគេចខ្លួនរហូតទៅដល់សង្កាត់ភ្លេីងឆេះរទះត្រូវបានជនរងគ្រោះដេញពីក្រោយស្រែកថាចោរៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ 

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ភឿន ដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ហុីង ប៊ុនឡេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ នឹងធ្លាប់ជាប់ពន្ធនាគារជាង២ឆ្នាំ។ ទាំង២នាក់ មានទីលំនៅ ក្រោយសាលាគោកបញ្ជាន់ ម្តុំលៀសហាល ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ជាមធ្យោបាយរបស់ជនសង្ស័យ និងដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះមកវិញ ហើយជនសង្ស័យធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣លើកមកហើយ។ 

ចំណែកជនរងគ្រោះ មានឈ្មោះ ម៉ាច ចន្នី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឃ្លីក ចេញពីផ្ទះ ឆ្ពោះទៅផ្ទះម្តាយមីង នៅបុរីពិភពថ្មី២ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូសង់កូរ៉េ តាមពីក្រោយមកឆក់យកទូរស័ព្ទដៃ I phone 8 plush ពីឃ្លប់ម៉ូតូ បានសម្រេចហើយជិះរត់គេច ទើបជនរងគ្រោះដេញតាម ស្រែកឆោឡោ ផ្អើលសមត្ថកិច្ច កំពុងល្បាតតាមដងផ្លូវ ជួយដេញតាមស្ទាក់ចាប់ខ្លួនបាន ត្រង់ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន នាំទៅសំចតនៅប៉ុស្តិ៍ភ្លើងឆេះរទេះ រួចប្រគល់ឲ្យប៉ុស្តិ៍ចោមចៅទី៣ដេីម្បីនាំទៅសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ រីឯទូរស័ព្ទដកហូតបានមកវិញ ត្រូវបានសមត្ថកិច្ចសុំគោលការណ៍ ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖