ខេត្តប៉ៃលិន ៖ តាមរបាយការណ៍របស់កម្លាំងសមត្តកិច្ចស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នា ,បើកបរស្របទិសគ្នាពីលិចទៅកើត នៅចំណុចជិតដល់ជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរងរបួស ០៣នាក់ ធ្ងន់ម្នាក់ ស្រាល០២នាក់ និងខូចខាតម៉ូតូ ០២គ្រឿងកម្រិតធ្ងន់ ។
សមត្តកិច្ចបានបន្តថា÷ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ទី១/ភាគីបង្ករ ឈ្មោះ សារួម ជីមម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកឃ្លីក ពណ៌ ស ពាក់ស្លាកលេខ ប៉ៃលិន1D-2798 (រងរបួសធ្ងន់ បែកក្បាលផ្ទៃខាងមុខ និងសន្លប់)។
ទី២/ភាគីរងគ្រោះ ឈ្មោះ ជេង ហួរ ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ដ ៦០៧៦ ភព១ (របួសស្រាល)។
-អ្នករួមដំណើរឈ្មោះ ផើន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិថៃ (រងរបួសស្រាល)។
+ មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពី៖
– កត្តាមនុស្សបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលទៅបុកម៉ូតូម្ខាង ទៀតពីក្រោយពេញទំហឹង។
– បច្ចុប្បន្ន៖ ភាគីបង្ករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូទាំង ០២គ្រឿង ខាងលើត្រូវបានកម្លាំងជំនាញធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាន ស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕
ដោយ៖ស សារ៉េត