ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូឆ្លងផ្លូវបណ្តាលឱ្យទាហានម្នាក់ស្លាប់នៅនឹងកន្លែងកេីតហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជាទាហានបម្រើការងារនៅក្រសួងការពារជាតិបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈដែលកំពុងបើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបេីកបុកពេញទំហឹងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវរថភ្លេីង​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

    ជនរងគ្រោះឈ្មោះយឿន សុវណ្ណ​ អាយុ៥០ឆ្នាំ​ បម្រើការងារ​នៅនាយកដ្ឋានបុគ្គលិក​ក្រសួងការពារជាតិ​ ស្នាក់នៅសង្កាត់វាលវង់​ ខណ្ឌ៧មករា។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកViston ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1FF-5411 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ខណៈគាត់បើកមកដល់ចំណុចកេីតហេតុក៏បានឆ្លងផ្លូវ​ទៅខាងឆ្វេងដៃ ភ្លាមនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបេីកបរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម​ បន្ទាប់មករថយន្តបង្កហេតុបានបេីកគេចបាត់ស្រមោលទៅ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងបានទាក់ទងស្វែងរកសាច់ញាតិជនរងគ្រោះមកទទួលសពយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖